ព័ត៌មានអន្ដរជាតិ
តម្លៃផ្លៃដូងវៀតណាមដាំក្បាលចុះ ដោយសារកង្វល់គុណភាពបង្កកម្សោយតម្រូវការពីចិន
តម្លៃផ្លែដូងបានដាំក្បាលចុះ ២/៣ ឬជិត ៧០% ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ នៅពេលដែលបញ្ហាគុណភាពប៉ះពាល់ដល់តម្រូវការពីប្រទេសចិន ដែលធ្វើឱ្យផ្លែដូងច្រាល់ចូលទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

កសិករឈ្មោះ Hoang នៅខេត្តភាគខាតត្បូង Vinh Long បានប្រាប់ VnExpress ឈ្មួញទិញដូង ១ ឡូ ៤០ ០០០ ដុង (១,៥២ ដុល្លារ) ឥឡូវនេះ ខណៈពួកគេធ្លាប់ទិញ ១០០ ០០០ – ១៣០ ០០០ ដុង ក្នុង ១ ឡូ កាលពីខែសីហា។
លោកស្រី Hoang បាននិយាយថា «ភាគច្រើនឆ្នាំនេះ កសិករដាំដូងដូចជាខ្ញុំ ទទួលបានប្រាក់ចំណេញច្រើន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្រូវការបានធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំង»។
អនុប្រធានសមាគមដូងវៀតណាម លោក Cao Ba Dang Khoa បាននិយាយថា នៅឆ្នាំនេះ ក្រុមហ៊ុននាំចេញជាច្រើនបានដឹកជញ្ជូនបរិមាណច្រើនទៅកាន់ចិនដោយគ្មានការគ្រប់គ្រងគុណភាពត្រឹមត្រូវ ដោយកុងតឺន័រផ្ទុយផ្លែដូងតូចធំ និងរសជាតិខុសគ្នាៗចូលគ្នា។ លោកបន្តថា កុងតឺន័រខ្លះត្រូវបានបដិសេធ ដែលបង្ខំឱ្យពាណិជ្ជករនាំចូលស្រុក ហើយលក់ក្នុងតម្លៃថោកៗ។
អ្នកជំនាញដដែលបានអះអាងថា អំឡុងពេលធ្វើដំណើរទៅចិនថ្មីៗនេះថា តំណាងនៃសមាគមផ្លែឈើទីក្រុង Pingxiang បានប្រាប់លោកថា ផ្លែដូងនាំចូលពីវៀតណាមជាច្រើនត្រូវបញ្ជូនត្រឡប់ទៅវិញ ដោយសារតែរស់ជាតិផ្អែកអត់ដូចគ្នា ហើយខ្វះព័ត៌មានតាមដានផ្លែឈើ។
លោកបន្តលើកឡើងថា៖ «អតិថិជននៅទីក្រុងសៀងហៃ ឬប៉េកាំង ហ៊ានចំណាយតម្លៃខ្ពស់ទិញដូង ប៉ុន្តែប្រសិនបើគុណភាពមិនស្ថិតស្ថេរ ក្រុមហ៊ុនវៀតណាមនឹងពិបាកក្នុងការរក្សាអាជីវកម្មរបស់ខ្លួននៅទីនោះ»។
សមាគមដូងវៀតណាម បាននិយាយថា ទីផ្សារអន្តរជាតិមានស្តង់ដារតឹងរ៉ឹងកាន់តែខ្លាំងឡើងសម្រាប់ផ្លែដូងស្រស់ មិនដូចជាដូងកែច្នៃទេ។ បច្ចុប្បន្ន ផ្លែដូងស្រស់លក់រាយក្នុងតម្លៃប្រហែល ៩០ ០០០ ដុងនៅទីក្រុងប៉េកាំង និងរហូតដល់ ១២០ ០០០ ដុងនៅសហរដ្ឋអាមេរិក ដូច្នេះអ្នកនាំចូលទិញវាតែពីកសិដ្ឋានដែលមានវិញ្ញាបនបត្រអន្តរជាតិប៉ុណ្ណោះ។ នេះបើតាម VnExpress។
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


