ព័ត៌មានអន្ដរជាតិ
ការបិទរដ្ឋាភិបាលអាមេរិក នឹងកាត់បន្ថយ ២០% នៃប្រតិបត្តិការហោះហើរអាមេរិក
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក លោក Sean Duffy បានព្រមានកាលពីថ្ងៃសុក្រថា លោកអាចបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកកាត់បន្ថយជើងហោះហើររហូតដល់ ២០% ប្រសិនបើការបិទទ្វាររបស់រដ្ឋាភិបាលបន្តអូសបន្លាយ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្រមានពីមន្រ្តីជាន់ខ្ពស់អាមេរិកយ៉ាងដូច្នេះ ធ្វើឡើងក្រោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានណែនាំក្រុមហ៊ុនអាកាសចរណ៍ឱ្យកាត់បន្ថយជើងហោះហើរ ៤% នៅថ្ងៃសុក្រ ដោយគ្របដណ្ដប់លើអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០ ដោយសារតែការបិទទ្វាររបស់រដ្ឋាភិបាល។ ការកាត់បន្ថយនេះ នឹងកើនឡើងដល់ ១០% នៅថ្ងៃទី ១៤ ខែវិច្ឆិកា។
ការបិទរដ្ឋាភិបាលបានបង្កើនអវត្តមានរបស់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅថ្ងៃសុក្រ បានបណ្តាលឱ្យ FAA ពន្យារពេលជើងហោះហើររាប់រយនៅអាកាសយានដ្ឋានសំខាន់ៗចំនួន ១០ រួមមាន Atlanta, San Francisco, Houston, Phoenix, Washington, D.C. និង Newark។ គិតត្រឹមម៉ោង ៧ កន្លះ យប់ ជើងហោះហើរជាង ៥ ៣០០០ ជើង ត្រូវបានពន្យារ។ នេះបើយោងតាម FlightAware។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកត្រូវបិទដោយសារតែសភាទាំង២បក្ស មិនឯកភាពលើកញ្ចប់ថវិកាប្រើប្រាស់សហព័ន្ធថ្មី។ មកទល់ថ្ងៃសុក្រ ៧ វិច្ឆិកា វាមានរយៈពេល ៣៨ ថ្ងៃហើយ ដោយបង្ខំឱ្យអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសចំនួន ១៣ ០០០ នាក់ និងអ្នកត្រួតពិនិត្យសន្តិសុខចំនួន ៥០ ០០០ នាក់ ធ្វើការដោយគ្មានប្រាក់ឈ្នួល ដែលនាំឱ្យមានការអវត្តមានកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


