Connect with us

សេដ្ឋកិច្ច

​អង្ករ«ផ្ការំដួល»របស់កម្ពុជា​ឈ្នះពានរង្វាន់​លើកទី ៧

បានផុស

នៅ

អង្ករពូជ«ផ្ការំដួល» របស់កម្ពុជា ​ទទួលបានជ័យលាភីលេខ១ ​សម្រាប់ឆ្នាំ ២០២៥ ​ជាអង្ករល្អដាច់គេលំ​ដាប់​ថ្នាក់ពិភពលោក នៅក្នុងកម្មវិធីប្រកួតប្រជែង នៃ​សន្និសីទស្រូវអង្ករពិភពលោកនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នេះជាលើកទី ៧ ហើយដែលអង្ករកម្ពុជា បានទទួល​ជ័យលាភីជាអង្ករដែលមានគុណភាពល្អ ហើយនេះ គឺជាមោទនភាពសម្រាប់កម្ពុជា និងជាឱកាសក្នុងការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បន្ថែមទៀត។

​អង្ករកម្ពុជាពូជ «ផ្ការំដួល» ត្រូវបានឈ្នះពានជាអង្ករល្អដាច់គេលំដាប់ពិភពលោក ក្នុងចំណោម​ប្រទេសជាច្រើនដែលបានចូលរួមលើពិភពលោក។

ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅកម្ពុជា រៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥ នេះ។

ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់រប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជំរុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក។

របាយការណ៍​របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជានាំចេញអង្ករចំនួន ជិត ៦០ ម៉ឺនតោន (៥៩៦ ៣៤៣) ទៅកាន់ទិសដៅ ៨៨ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៤៥៥ លានដុល្លារ កើនឡើង ៣០,៤៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម