ព័ត៌មានអន្ដរជាតិ
ថៃគ្រោងដាក់ពន្ធនាំចូលលើគ្រប់ទំនិញអនឡាញថោកៗក្រោម ១ ៥០០ បាត
នាយកដ្ឋានគយរបស់ប្រទេសថៃ នឹងចាប់ផ្តើមដាក់ពន្ធនាំចូលលើទំនិញអនឡាញថោកៗ ដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងគាំទ្រដល់ការប្រកួតប្រជែងដោយស្មើភាពគ្នាសម្រាប់អាជីវកម្មក្នុងស្រុក ដែលរងគ្រោះដោយសារតែការហូរចូលនៃទំនិញចិនថោកៗ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger វិធានការនេះ នឹងកំណត់គោលដៅទំនិញថោកៗដែលរួចពន្ធនាពេលកន្លងមក ពោលនឹងអនុវត្តចំពោះទំនិញណាមួយដែលមានតម្លៃក្រោម ១ ៥០០ បាត (៤៦ ដុល្លារអាមេរិក)។ សូម្បីតែទំនិញដែលមានតម្លៃត្រឹម ១ បាត ក៏ត្រូវរងពន្ធនេះផងដេរ។
ប្រធាននាយកដ្ឋានគយថៃ លោក Phanthong Loykulnanta បានប្រកាសពីគោលនយោបាយនេះថាជាផ្នែកមួយនៃយុទ្ធសាស្ត្រ «Quick Big Win» (ឈ្នះធំរហ័ស) របស់រដ្ឋាភិបាល ដោយព្យាករថា វាអាចជំរុញចំណូលពន្ធគយរហូតដល់ ៣ ប៊ីលានបាត។ លោកនិយាយយ៉ាងដូច្នេះថា៖ «គោលដៅគឺដើម្បីធានាការប្រកួតប្រជែងដោយយុត្តិធម៌រវាងអ្នកផលិតក្នុងស្រុក និងអ្នកនាំចូលពីបរទេស»។
គួរគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម (VAT) លើការនាំចូលផលិតផលថោកៗរួចហើយកាលពីខែកក្កដា ដោយទទួលចំណូលបានប្រហែល ២ ប៊ីលានបាត។ ជំហានបន្ទាប់គឺត្រូវអនុវត្តពន្ធនាំចូលចំពោះទំនិញដដែល ជាពិសេសទំនិញដែលទិញពីវេទិកាលក់អនឡាញដូចជា Shopee និង Lazada។
កាលពីឆ្នាំមុន ការនាំចូលទំនិញក្រោម ១ ៥០០ បាតរបស់ថៃ មានចំនួនសរុបប្រហែល ៣០ ប៊ីលានបាត ដែលនេះមានន័យថា អត្រាពន្ធជាមធ្យម ១០% អាចផ្តល់ប្រាក់ចំណូលបន្ថែម ៣ ប៊ីលានបាតជារៀងរាល់ឆ្នាំ។លោក Phanthong បានចង្អុលបង្ហាញថា ប្រទេសជាច្រើនទៀត រួមទាំងសហរដ្ឋអាមេរិក បានដាក់ពន្ធលើការនាំចូលទំនិញថោយៗរួចហើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


