Connect with us

ព័ត៌មានជាតិ

កម្ពុជា និងជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគ​

បានផុស

នៅ

​ប្រទេសកម្ពុជា និងជប៉ុនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម និងវិនិយោគ តាមរយៈព្រឹត្តិការណ៍ Business Matching ដែលធនាគារACLEDA និងសមាគមជប៉ុន-កម្ពុជា រៀបចំជាដៃគូ ក្នុងការចាប់យក​នូ​វវិស័យសក្តានុពលនានានៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា នៅស្នាក់ការធនាគារACLEDA ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនជាង ៦០ ក្នុងវិស័យផ្សេងៗ រួមមានផលិតកម្ម កសិកម្ម អចលនទ្រព្យ សំណង់ គ្រឿងសម្អាង បច្ចេកវិទ្យា AI ការរចនាស្ថាបត្យកម្ម និងសេវាកម្មប្រឹក្សា។

លោកស្រី ម៉ារ អាមារ៉ា ប្រធានផ្នែកហិរញ្ញវត្ថុក្រុមធនាគារACLEDA បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការចែករំលែកចំណេះដឹង បច្ចេកទេស និងការច្នៃប្រឌិត ដើម្បីបង្កើនកិច្ចសហការរយៈពេលវែងរវាងវិនិយោគិនកម្ពុជា និងជប៉ុន។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨​ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៦៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា      ស៊ូភើអេប សរុបចំនួនជាង ៥,២៧លាននាក់។

ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ៊ុមអាគី អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បាននិយាយថា ក្រុមប្រតិភូជប៉ុនភាគច្រើនជាក្រុមហ៊ុនតូច និងមធ្យម បានមកកម្ពុជាប្រចាំឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាដៃគូ។

ជប៉ុនជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់របស់កម្ពុជា ដោយមានតម្លៃពាណិជ្ជកម្មទ្វេភាគីលើស $២ ពាន់លានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ក្រុមហ៊ុនជប៉ុនបានវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងបច្ចេកវិទ្យា ខណៈដែលកម្ពុជានាំចេញសម្លៀកបំពាក់ ផលិតផលកសិកម្ម និងឧបករណ៍អេឡិចត្រូនិកទៅជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម