ព័ត៌មានជាតិ
មេ SERC៖ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើងដោយចៃដន្យ តែផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. (SERC) បានគូសបញ្ជាក់ថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ តាមរយៈការបណ្តុះទម្លាប់សន្សំ ការរៀបចំផែនការ ហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលបត្រ។

នៅក្នុងសិក្ខាសាលាមួយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” លោក ស៊ូ សុជាតិ បានលើកឡើងថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មិនមែនកើតឡើង ដោយចៃដន្យនោះទេ គឺផ្តើមចេញពីការរៀនគ្រប់គ្រងសាច់ប្រាក់ តាមរយៈការបណ្តុះទម្លាប់សន្សំ ការរៀបចំផែនការ ហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលបត្រ ដែលជាចន្ទល់ហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លើយតបទៅនឹង តម្រូវការហិរញ្ញវត្ថុបន្ទាន់នាពេលអនាគត។
លោកថា «ការចាប់ផ្តើមបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន មិនត្រឹមតែអាចកាត់បន្ថយ ភាពតានតឹងផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះទេ ប៉ុន្តែវាជាកូនសោរដ៏សំខាន់ក្នុងការឈានទៅរកសេរីភាពហិរញ្ញវត្ថុនាពេល អនាគត»។
លោក តែ ឡាយ បានលើកឡើងថា អក្ខរកម្មហិរញ្ញវត្ថុ គឺមិនមែនជាការបង្រៀនអំពី លុយតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ឱ្យសិស្សានុសិស្សនូវសមត្ថភាពក្នុងការគ្រប់គ្រងជីវិតហិរញ្ញវត្ថុរបស់ខ្លួន ដើម្បី ទទួលបានសេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុក្នុងពេលអនាគត។

សូមជម្រាបថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ញាបនូវចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស នៃសាលារៀន វ៉េស្ទឡាញន៍ ដែលជាទំពាំងស្នងឫស្សី ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានជោគជ័យ និងចាប់ផ្តើមបណ្តុះទម្លាប់សន្សំ កត់ត្រា គ្រប់គ្រងការចំណាយ ឱ្យបានច្បាស់លាស់ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសការត្រៀមខ្លួន ដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថល និងការស្វែងរកប្រាក់ចំណូលតាមរយៈទីផ្សារមូលបត្រ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


