សេដ្ឋកិច្ច
កម្ពុជាមានសក្ដានុពលផលិតកម្មកសិកម្ម ខណៈទីផ្សារ និងការកែច្នៃនៅមានកម្រិត
វិស័យកសិកម្មកម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មី ដែលផលិតកម្មកសិកម្ម បានបន្តកើនឡើងឥតឈប់ឈរ ខណៈទីផ្សារ និងការកែច្នៃនៅមានកម្រិត។

លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ថា កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការប្រែក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្ម ពិភពលោក ជាពិសេសការផ្គត់ផ្គង់ផលិតផលកែច្នៃ ហើយដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុជ្រោយ និងប្រទាក់ក្រឡាគ្នា ការវិនិយោគក្នុងស្រុកពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ បច្ចេកវិទ្យា និងនវានុវត្តន៍ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹង។
លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានលើកឡើងនៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
កម្ពុជាមានឧត្តមភាពប្រៀបធៀបជាច្រើន សម្រាប់ការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មរួមមាន ទីតាំងភូមិសាស្ត្រល្អដែលអាចភ្ជាប់ទៅទីផ្សារតំបន់ និងអន្តរជាតិ។

បើតាមលោកទេសរដ្ឋមន្ត្រី កម្ពុជាមានលក្ខខណ្ឌបរិស្ថានសមស្របសម្រាប់ផលិតកម្មកសិកម្ម មូលដ្ឋានផលិតកម្មរឹងមាំ កម្លាំងពលកម្មវ័យក្មេង ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលពាណិជ្ជកម្ម និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតបាននូវបរិយកាសអំណោយផលសម្រាប់ការវិនិយោគ។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងវិស័យកសិកម្ម៖
១.ការពង្រីកលទ្ធភាព ទទួលបានហិរញ្ញប្បទាន និងឥណទានតាមរយៈការបង្កើត ធនាគារ អភិវឌ្ឍជនបទ និងកសិកម្ម ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសារជីវកម្មធា នាឥណទានកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយធនាគារពាណិជ្ជិកម្មផ្សេងៗ ដើម្បីបង្កើនលទ្ធភាពដល់សហគ្រាសក្នុងស្រុកក៏ដូចជាសហគមន៍កសិកម្មទំនើប ក្នុងការទទួលបាននូវកម្ចីក្នុងទំហំសមស្រប និងអត្រាការប្រាក់ទាប។

២.ការជំរុញ និងការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មីតេជោ និងមូលធិអភិវឌ្ឍសហគ្រិនភាព និងសហគ្រិនខ្មែរ។
៣.ការអភិវឌ្ឍស្ដង់ដាជាតិ និងពង្រឹងការប្រតិបត្តិតាមស្ដង់ដា ដើម្បីធានាបាននូវអនុលោមភាពរបស់ផលិតផលសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។
៤.ការចរចាបើកទីផ្សារបន្ថែម ជាមួយប្រទេសជាដៃគូ និងការសម្រួលពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាឱ្យបានកាន់តែច្រើន។
៥.ការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍនក្នុងការពង្រឹងសមត្ថភាពផលិត ដើម្បីធានាបានទាំងបរិមាណ និងគុណភាព និងការកៀរគរវិនិយោគគាំទ្រខ្សែច្រវាក់តម្លៃ កសិកម្មទាំងមូល។

៦.ការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៅភូមិភាគឦសាន ដោយផ្ដោតលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។
៧.ការកែលម្អបរិយាកាសធុរកិច្ច ជាពិសេសការកាត់បន្ថយការចំណាយរបស់សហគ្រាស ខណៈរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនថាជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត ក្នុងការបង្កើតការងារ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពស្បៀង និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសាកលលោក តាមរយៈការអនុវត្តកសិកម្មល្អ ប្រកបដោយគុណភាព និងមេត្រីភាពបរិស្ថាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


