Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​៖ ​រដ្ឋមិនអាច​ជួយទុន​រាប់​លាន​ដុល្លារ តែ​ការ​កែ​លម្អ​ប្រសិទ្ធភាព​​សេវាសាធារណៈ​ គឺ​ដើម្បី​គាំពារ​ការ​វិនិយោគ

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​បាន​លើក​ឡើង​ពី​ការ​គិតគូរ​​របស់​ស្ថាប័ន​ជាតិ​ក្នុង​កិច្ច​គាំពារ​ការ​វិនិយោគ តាម​រយៈ​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​មាន​ភាព​ងាយស្រួល រហ័ស​ និង​មាន​ប្រសិទ្ធភាព។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​បាន​គូស​បញ្ជាក់​ថា ទោះបី​ស្ថាប័ន​ជាតិ​មិន​អាច​ជួយ​ទុន​រាប់​លាន​ដុល្លារដល់វិនិយោគិន​​ ប៉ុន្តែក៏​បាន​​ខិតខំ​ធ្វើ​ឲ្យ​សេវា​សាធារណៈ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​​​ឲ្យ​ល្អប្រសើរ​ តាមរយៈ​សម្រួល​បែបបទ​ឲ្យ​កាន់​តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ក្នុងការ​វិនិយោគ​បើនិយាយ​ពីគ្រឿង​បង្គុំ​គឺ​មានច្រើន​មុខ​ណាស់។ ប៉ុន្តែ​អ្វី​​គន្លឹះដែល​ស្ថាប័នជាតិ​​ផ្តល់​បាន​គឺ​សេវាសាធារណៈ​ ដែល​មានប្រសិទ្ធភាព ងាយស្រួល ​ដែល​ត្រូវ​ធ្វើ​ឲ្យបាន»។​

ថ្លែងនៅ​ក្នុង​វេទិកា​និង​ពិព័រណ៍​កសិកម្ម (CAFE25) លោក​រដ្ឋមន្ត្រី​លើក​ឡើង​ពី​ការធ្វើ​ឲ្យប្រសើរ​​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិ ​​ដែល​រួម​បញ្ចូល​ទាំង​​ស្តង់ដារដែល​រដ្ឋបាន​រៀបចំជូន​ដល់វិនិយោគិន​។ បន្ថែមពីនេះ​ក្រសួង​ក៏​បាន​កែ​លម្អ​មន្ទីរ​ពិសោធន៍​សម្រាប់​ឲ្យ​អ្នក​វិនិយោគ​​ប្រើប្រាស់បានទូលំទូលាយ​។

លោករដ្ឋមន្រ្តីគូស​បញ្ជាក់​ថា បច្ចុប្បន្នផលិតផល​ភាគ​ច្រើន​អាច​ធ្វើតេស្ត​នៅ​កម្ពុជា​ ដោយ​មិន​ចាំបាច់​យ​ក​សំណាក​ទៅ​តេស្ត​ទៅក្រៅ​ប្រទេស​នោះទេ​។ ការ​ធ្វើ​តេស្ត​ក្នុង​ស្រុក ជួយ​សន្សំសំចៃ​ទាំង​ថវិកា ទាំង​ពេលវេលា និង​ប្រសិទ្ធភាព។

បន្ថែមពីនេះ​ក្រសួង​ក៏​បាន​រៀបចំ​ពាក់ព័ន្ធ​មាត្រាសាស្ត្រ​​ឲ្យមាន​ស្តង់ដា​​ប្រើប្រាស់​ត្រឹមត្រូវផងដែរ។

បើតាមលោករដ្ឋមន្រ្តី ការ​ដាក់​ចេញ​គោល​នយោបាយ​គាំពារ រួម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ បាន​ជួយ​ឲ្យ​វិនិយោគិន​អាច​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​បាន​កាន់​តែ​ច្រើន។

កម្ពុជាត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។​

រាជរដ្ឋាភិបាលកម្ពុជា​បាន​យ៉ាងយកចិត្តទុក​​ដាក់ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ និងផ្តល់ជូននូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ដោយបានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង ៣០ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ការកែទម្រង់របស់រាជរដ្ឋាភិបាលដែលគាំទ្រដល់​ធុរកិច្ច ផ្អែកលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម