ព័ត៌មានជាតិ
ដាំដុះបន្លែតាមផ្ទះសំណាញ់ ទទួលផលពេញមួយឆ្នាំ មានសុវត្ថិភាព កាត់បន្ថយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត
មន្រ្តីក្រសួងកសិកម្មបានជំរុញឲ្យកសិករដាំដុះដំណាំតាមផ្ទះសំណាញ់ ដែលមានសុវត្តិភាពកាត់បន្ថយការចំណាយលើការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ខណៈបច្ចេកទេសនេះអាចទទួលបានផលបានពេញមួយឆ្នាំ។
ក្នុងវេទិកា និងពិព័រណ៍កសិកម្ម (CAFE 25) កាលពីពេលថ្មីៗនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយលើការផលិតបន្លែដែលមានសុវត្ថិភាពនិងផ្គត់ផ្គង់ឲ្យមានស្ថិរភាព។

«បញ្ហាប្រឈមក្នុងការផលិតបន្លែ ទោះបីបច្ចុប្បន្នផលិតបានច្រើនក្តី ប៉ុន្តែបញ្ហាប្រឈមគឺការផ្គត់ផ្គង់ឱ្យមានស្ថេរភាព»។ លោក ប្រាក់ ដាវីដ បញ្ជាក់។
ការផលិតបន្លែបានល្អគឺបានតែក្នុងខែប្រាំងប៉ុណ្ណោះ ដល់ពេលចូលខែវស្សា ភ្លៀងច្រើនធ្វើឱ្យបន្លែរលួយ។ ជាដំណោះស្រាយ ការរៀបចំជាផ្ទះសំណាញ់អាចផ្គត់ផ្គង់បន្លែបានពេញមួយឆ្នាំ។
មន្រ្តីកសិកម្មរូបនេះអះអាងថា ការផលិតបន្លែនៅក្នុងផ្ទះសំណាញ់ ជួយកាត់បន្ថយតម្រូវការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងធានាបាននូវសុវត្ថិភាព។ ក៏ប៉ុន្តែការអនុវត្តបច្ចេកទេសនេះត្រូវការទុន។ យ៉ាងណាមិញ ក្រសួងបានកំពុងជំរុញតាមរយៈការចងក្របង្កើតសហគមន៍កសិកម្មទំនើប ដើម្បីធានាការផលិតនិងផ្គត់ផ្គង់ឲ្យមានស្ថេរភាព។



កសិករដាំបន្លែសរីរាង្គម្នាក់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលកំពុងដាំបន្លែស្ពៃក្នុងផ្ទះសំណាញ់បានឲ្យដឹងថា លោកបានប្រកបមុខរបរដាំបន្លែសរីរាង្គផ្ទះសំណាញ់នៅឆ្នាំ២០២១។
កសិកររូបនេះអះអាងថា កាលមុន លោកដាំដុះបន្លែតាមបែបបុរាណតាមគ្នាជាទម្លាប់ លុះមកដល់ឆ្នាំ២០២១ ទើបបានងាកមកដាំតាមបែបបច្ចេកទេសវិញម្តង។
លោក ប៉ុក វែង បានរៀបរាប់យ៉ាងដូច្នេះថា ការដាំបែបបុរាណ គឺដាំហាលវាលអត់មានរោងទេ ហើយមានការពិបាកថែទាំ មានសត្វល្អិតបំផ្លិចបំផ្លាញ មិនទទួលបានផលល្អ។ ចំណែកការដាំបន្លែតាមបែបបច្ចេកទេសវិញ ងាយស្រួល មិនមានសត្វល្អិត ភ្លៀងមិនស្រក់ចូល ហើយទិន្នផលក៏បានខ្ពស់ សូម្បីតែរោងទំហំត្រឹមតែ ៥ គុណ ២៥ ម៉ែត្រ ក៏ទទួលបានទិន្នផល ៣៥០ គីឡូក្រាមដែរ។
ការដាំដុះបន្លែសរីរាង្គនៅក្នុងផ្ទះសំណាញ់ គឺដាំបានគ្រប់រដូវ មិនរើសរដូវឡើយ។ លោក ប៉ុក វែង បញ្ជាក់។
លោក ប៉ុក វែង បានបញ្ជាក់ថា កាលដាំបន្លែបែបបុរាណ ឬទម្លាប់តាមគ្នា មានការខ្វះខាតថវិកាច្រើនដោយដាំក្នុង ១ ឆ្នាំ បានតែ ២ ដងប៉ុណ្ណោះ គឺពេលរដូវរំហើយឬរដូវមានទឹក និងពេលមានភ្លៀងធ្លាក់។ ប៉ុន្តែឥឡូវនេះ លោកអាចដាំដុះបានពេញ ១ ឆ្នាំតែម្តង ដោយមិនព្រួយបារម្ភបញ្ហាសត្វល្អិត និងប្រភពទឹកស្រោចស្រប ព្រោះពេលនេះមានទឹកស្រោចស្របគ្រប់គ្រាន់ ដោយប្រើប្រាស់ទឹកអណ្ដូង ហើយប្រើផ្ទះសំណាញ់ការពារសត្វល្អិត និងងាយស្រួលក្នុងការថែទាំ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


