ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលព្យុះបង្កើតរលកយក្សទំនងវាយប្រហារឈូងសមុទ្រថៃ ពីថ្ងៃនេះដល់ទី៩មករា
មជ្ឈមណ្ឌលឧតុនិយមព្យាករណ៍ថៃ បានអះអាងថា រលកយក្សនឹងបោកបក់មកលើឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ ដែលអាជ្ញាធរព្រមានសម្រាប់អ្នករស់នៅមាត់សមុទ្រឱ្យត្រៀមខ្លួនផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាព ចំណែកទូកតូចៗពុំអនុញ្ញាតឱ្យចេញនេសាទឡើយ ចាប់ពីថ្ងៃទី៦ដល់៩ ខែមករា ឆ្នាំ២០២៦ នេះ។

យោងតាមសារព័ត៌មាន khaosodenglish ឱ្យដឹងថា នាវេលាម៉ោង៥ព្រឹក ថ្ងៃទី៦ ខែមករា មជ្ឈមណ្ឌលឧតុនិយមភាគខាងកើតនៃប្រទេស បានចេញសេចក្តីជូនដំណឹងលើកទី៣ (លេខ៣ នៅឆ្នាំ២០២៦) ស្តីពីខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រធំៗនៅឈូងសមុទ្រថៃ ដែលអាចកើតឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
ការព្រមាននេះ បានលើកឡើងថា ប្រព័ន្ធសម្ពាធខ្ពស់ថ្មីដ៏ខ្លាំងក្លាមួយ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន កំពុងរាលដាលពាសពេញប្រទេសថៃ និងសមុទ្រចិនខាងត្បូង គួបផ្សំនឹងខ្យល់មូសុងឦសានដែលកំពុងតែបក់បោកលើឈូងសមុទ្រថៃ ភាគខាងត្បូង និងសមុទ្រ Andaman [ដែលជាប់បីប្រទេស រួមមាន ឥណ្ឌា មីយ៉ាន់ និងថៃ]។ ចំណែកស្ថានភាពដែលអាចមានរលកយក្ស ត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំង ក្នុងអំឡុងថ្ងៃនោះផងដែរ។
អាស្រ័យហេតុនេះ ឈូងសមុទ្រថៃអាចនឹងមានរលកយក្ស ដែលមានរលកកម្ពស់ ២-៣ ម៉ែត្រ នៅតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ ផ្គរ រន្ទះ រលកអាចលើសពី ៣ម៉ែត្រ។
មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅតាមមាត់សមុទ្រ អាជ្ញាធរអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកសមុទ្រដែលបោកបក់មកលើឆ្នេរ។ ចំណែកអ្នកដើរសមុទ្រគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យខ្លាំង ជៀសវាងការជិះទូកនៅតំបន់ដែលមានព្យុះ ផ្គរ រន្ទះ ហើយទូកតូចៗត្រូវបានណែនាំមិនឱ្យចេញពីកំពង់ផែឡើយចាប់ពីថ្ងៃទី៦ដល់៩ ខែមករា។
គួរឱ្យដឹងផងដែរថា អាជ្ញាធរបានជំរុញឱ្យសាធារណជនតាមដានឱ្យបានដិតដល់នូវការព្យាករណ៍អាកាសធាតុ និងបច្ចុប្បន្នភាពពីមជ្ឈមណ្ឌលឧតុនិយមភាគខាងត្បូងខាងកើតនៃប្រទេស៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


