ព័ត៌មានអន្ដរជាតិ
វិស័យឯកជនថៃព្រមានអំពីការប្រែប្រួលទីផ្សារ ជុំវិញបញ្ហាវ៉េណេស៊ុយអេឡា-អាមេរិក
សភាពាណិជ្ជកម្មថៃបានលើកឡើងពីក្តីបារម្ភថា ការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់សហរដ្ឋអាមេរិកអាចបង្កឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារប្រេង ទំនិញ និងកសិកម្ម ខណៈសេដ្ឋកិច្ចពិភពលោកនៅតែផុយស្រួយ និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃចន្ទ។

ខណៈពាណិជ្ជកម្មផ្ទាល់រវាងថៃ និងវេណេស៊ុយអេឡាមានកម្រិត ផលប៉ះពាល់ដោយប្រយោលអាចកើតមានលើស័យថាមពល និងកសិកម្ម ថ្លៃដើមប្រតិបត្តិការអាជីវកម្មរបស់ថៃ និងសេដ្ឋកិច្ចប្រទេសដទៃទៀត។ ភាពមិនប្រាកដប្រជាក៏អាចជះឥទ្ធិពលដល់ពាណិជ្ជកម្ម និងការវិនិយោគនៅអាមេរិកឡាទីន និងទីផ្សារពិភពលោក ដែលស្ថិតនៅក្រោមសម្ពាធភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបែងចែកសេដ្ឋកិច្ចរួចទៅហើយ។
ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwatananont បាននិយាយថា ស្ថានភាពគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ និងក្របខ័ណ្ឌពហុភាគី ដោយកត់សម្គាល់ថា កំណើនភាពតានតឹងអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយទៅលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងទំនុកចិត្តរបស់វិនិយោគិន។
ទីផ្សារសកលលោករហូតមកដល់ពេលនេះ បានឆ្លើយតបដោយប្រុងប្រយ័ត្ន។ តម្លៃប្រេងបានប្រែប្រួលបន្តិចបន្តួច ដោយសារការផ្គត់ផ្គង់លើសតម្រូវការរបស់សកល ដែលស៊ីសងគ្នានឹងការរំខានផ្នែកផ្គត់ផ្គង់ប្រេងពីវ៉េណេស៊ុយអេឡា ខណៈទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក និងអាស៊ីនៅតែមានស្ថេរភាព។
អ្នកវិភាគកត់សម្គាល់ថា ស្ថានភាពនៅវ៉េណេស៊ុយអេឡាបានបង្កើនហានិភ័យបុព្វលាភ និងអាចជះឥទ្ធិពលដល់លំហូរវិនិយោគលើទ្រព្យសម្បត្តិសុវត្ថិភាព ដែលប៉ះពាល់ដល់ទីផ្សារទំនិញកាន់តែធំ។
សភាពាណិជ្ជកម្មថៃបានជំរុញឱ្យប្រទេសរបស់ខ្លួនតាមដានតម្លៃប្រាក់បាត តម្លៃថាមពល និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងរៀបចំវិធានការកាត់បន្ថយផលប៉ះពាល់ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


