សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៦០០ លាន ពីការនាំចេញដំឡូងមី នៅឆ្នាំ ២០២៥
កម្ពុជារកប្រាក់ចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី នៅក្នុងឆ្នាំ ២០២៥ ខណៈមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា កម្ពុជាបានបង្កើនការកែច្នៃលើកកម្ពស់គុណភាពដំឡូងមីស្របតាមតម្រូវការទីផ្សារ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ថា ការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២០-២០២៥ ទទួលបានលទ្ធផលវិជ្ជមាន ទាំងផលិតកម្ម ការកែច្នៃ និងការនាំចេញ ដែលអាចរក្សាបានឧត្តមភាពប្រកួតប្រជែង។
នៅក្នុងឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មបានជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។
កសិកររស់នៅស្រុកបាណន់ ខេត្តបាត់ដំបង លោក ឈៀង ភ័ណ្ឌ បានឲ្យដឹងថា លោកបានប្រមូលផលដំឡូងមីតាំងពីដើមខែ១ ឆ្នាំ២០២៦ ហើយលោកក៏បានលក់អស់ដែរ។

លោក ឈៀង ភ័ណ្ឌបានបញ្ជាក់ថា ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារតែមើមដាក់ម្សៅបានល្អ ហើយក៏ជាតម្រូវការទីផ្សារផងដែរ ខណៈតម្លៃកើនជាងឆ្នាំមុនគ្រាន់បើ ហើយលោកកំពុងធ្វើដីហាលដើម្បីធ្វើការដាំបន្តទៀត។
តម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ តម្លៃដំឡូងមីស្រស់បន្តស្ថិតក្នុងកម្រិតទាប ១៥០ រៀល ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ខណៈកសិករភាគច្រើនធ្វើក្រៀម លក់ឱ្យសៃឡូបានតម្លៃពី ៥៨០ រៀល ទៅ ៦២០ រៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្នទីផ្សារនាំចេញដំឡូងមីកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


