សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន ៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរនៅខែដំបូងឆ្នាំនេះ
ភ្ញៀវទេសចរអន្តរជាតិចំនួន ៩៣ ៤៩១ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅក្នុងខែមករា ឆ្នាំ ២០២៦ ដែលនាំឱ្យកម្ពុជារកចំណូលបាន ៤,៥ លានដុល្លារ ធ្លាក់ចុះ ៣៤,៤៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានឱ្យដឹងថា បញ្ហាសង្គ្រាមកម្ពុជា-ថៃបានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបធ្លាក់ចុះ។
លោក ខៀវ ធី បន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរដែលចូលមកលេងខេត្តសៀមរាប គឺចាប់ផ្តើមមានការធ្លាក់ចុះជាបណ្តើរៗហើយ ក្នុងនោះការកក់ថ្មីៗ ក៏លែងមាន ហើយការកក់ចាស់ៗ ក៏ចាប់ផ្តើមលុបជាបណ្តើរៗ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងសារជាថ្មី។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា កម្ពុជារងសម្ពាធធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២៥ បន្ទាប់ពីជំងឺកូវីដ១៩ ដោយសារការចោទប្រកាន់ពីការឆបោកអនឡាញ និងការឈ្លានពានពីប្រទេសថៃ។

លោក ធួន ស៊ីណាន បញ្ជាក់ថា៖ «ភូមិសាស្ត្រនយោបាយកំពុងកើតមានឡើងនៅលើពិភពលោក ពិភពលោកបានដើរដល់ផ្លូវទាល់ ដែលយើងគ្រប់គ្នាស្មានមិនត្រូវ អ្វីក៏អាចកើតមានឡើងគ្រប់ពេលវេលា យើងអត់ដឹងថា តើថ្ងៃស្អែកមានអ្វីកើតឡើងទៀតទេ»។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៥ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥,៥ លាននាក់ (៥ ៥៦៩ ៧៥២) ធ្លាក់ចុះ ១៦,៩% ធៀបនឹងឆ្នាំ ២០២៤ ដែលមានចំនួន ៦,៧ លាននាក់ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពិភពលោក និងសង្គ្រាមព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


