ព័ត៌មានអន្ដរជាតិ
គណបក្សភូមិចៃថៃប្ដេជ្ញាកាត់បន្ថយការពឹងផ្អែកចិន និងអាមេរិក សម្រាប់ការនាំចេញ
គណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុណ (Anutin Charnvirakul) ដែលទើបឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យភ្លូកទឹកភ្លូកដី បានគូសបញ្ជាក់ពីគោលនយោបាយនាំចេញសំខាន់ ដោយកំណត់គោលដៅកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណី រួមមានចិន និងសហរដ្ឋអាមេរិក និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប្រកួតប្រជែងទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun ដែលជាសមាជិកនៃគណបក្សភូមិចៃថៃ បានលើកឡើងថា ការនាំចេញរបស់ថៃប្រឈមមុខនឹងហានិភ័យផ្សេងៗ ដោយសារតែពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំង២នេះរួមចំណែកប្រហែល ១/៣ នៃតម្លៃនាំចេញសរុបរបស់ថៃ។
លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពន្លឿនការពង្រីកទីផ្សារថ្មី និងកាត់បន្ថយពឹងផ្អែកលើទីផ្សារណាពេក ការធ្វើពិពិធកម្មមុខទំនិញ និងអ្នកនាំចេញ ខណៈធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យម (SMEs) និងលើកកម្ពស់ ផលិតផល «ផលិតនៅថៃ» ដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចរយៈពេលវែងឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន។
លោកស្រីរដ្ឋមន្រ្តីនិយាយថា គោលនយោបាយនាំចេញមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ហើយនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ ដែលរដ្ឋាភិបាលថ្មីត្រូវតែជំរុញទៅមុខ។
លោកស្រី Suphajee បានលើកឡើងថា គណបក្សភូមិចៃថៃចង់ធ្វើឱ្យការនាំចេញ និងការនាំចូល មានប្រសិទ្ធភាពជាងមុន ប៉ុន្តែទាស់ត្រង់ថា ថៃពឹងផ្អែកលើអាមេរិក និងចិនខ្លាំងពេក។ លោកស្រីបន្តថា ប្រសិនបើថៃរក្សាការពឹងផ្អែកលើការនាំចេញទៅប្រទេសដែលឈ្លោះគ្នា វាបង្កហានិភ័យ។
ដូច្នេះហើយ លោកស្រីនិយាយថា ប្រទេសថៃត្រូវតែស្វែងរកទីផ្សារថ្មី និងពង្រីកមូលដ្ឋានទាំងមូលដោយលក់បានកាន់តែច្រើន។ លោកស្រីបន្តថា៖ «ពេលនិយាយថា (ទីផ្សារ)អឺរ៉ុបកំពុងរីកចម្រើន មជ្ឈិមបូព៌ាកំពុងរីកចម្រើន តើវារីកចម្រើនគ្រប់គ្រាន់ទេ?។ អ្វីដែលយើងត្រូវបន្ត គឺរបៀបចូលទៅក្នុងទីផ្សារថ្មី និងធ្វើឱ្យពួកគេរីកចម្រើនច្រើនជាងមុន ដូច្នេះយើងអាចកាត់បន្ថយការពឹងផ្អែកលើ» អាមេរិក និងចិន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


