សេដ្ឋកិច្ច
តម្លៃត្រប់ស្រួយបានកើនឡើងវិញ បន្ទាប់ពីទីផ្សារកកស្ទះ
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញកសិករ ដែលប្រកបរបរដាំត្រប់ស្រួយ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានដឹកផ្លែត្រប់ស្រួយរាប់សិបគីឡូក្រាម យកទៅចាក់ចោល បង្កឲ្យមានមតិមហាជនរិះគន់ដល់មន្ត្រីនៃមន្ទីរជំនាញថា គ្មានសមត្ថភាពចុះជួយសម្របសម្រួលដល់កសិករ ដើម្បីរកទីផ្សារឲ្យបានសមរម្យ បង្កឲ្យមានការខាតបង់ថវិកា និងប៉ះពាល់ដល់កម្រិតជីវិភាពគ្រួសាររបស់កសិករ ខណៈតម្លៃត្រប់១គីឡូក្រាមលក់បានត្រឹមចន្លោះពី ២០០ រៀលទៅ៣០០រៀល។

លោក រើយ ដេវីដ កសិករដាំត្រប់នៅស្រុកសំឡូត ប្រាប់ថា នៅក្នុងខែមីនានេះ តម្លៃត្រប់ស្រួយបានហក់ឡើងវិញហើយ មានតម្លៃចន្លោះពី ៦០០ រៀល ទៅ៧០០រៀល ក្នុងមួយគីឡូក្រាម ធ្វើឲ្យលោកសប្បាយចិត្ត ខណៈទិន្នផលចុងក្រោយនេះលោកកំពុងត្រៀមប្រមូលផល។
កសិកររូបនេះបន្តថា បើត្រប់ស្រួយមានទីផ្សារឡើងវិញ ពេលលោកប្រមូលផលលើកចុងក្រោយដើមដៃនេះ លោកក៏បានស្ដារការខាតបង់លើការប្រមូលផលលើកទីមួយឡើងវិញបានខ្លះ។

បើតាមការបញ្ជាក់ពីលោក រើយ ដេវីដ ក្នុងតម្លៃចន្លោះពី ៦០០ ទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម គឺឈ្មួញតម្រូវឲ្យលោកដឹកដល់ទីផ្សារ តែបើឈ្មួញទៅទិញដល់ចម្ការ បានតម្លៃចន្លោះពី ៤០០ ទៅ៥០០រៀល ក្នុងមួយគីឡូក្រាម។
លោកបន្តថា ត្រប់ដែលលោកត្រៀមប្រមូលផលខាងមុខនេះ គឺជាទិន្នផលដើមដៃ មិនមែនជាការប្រមូលផលលើកទី២ទេ ព្រោះផ្លែត្រប់ដែលប្រមូលដើម ដៃគឺជាផ្លែប្រភេទលេខ១ ហើយឈ្មួញកណ្តាលក៏លក់ឆាប់ចេញដែរ។
អាជីវករលក់នៅផ្សារ ភួ ពុយ ប្រាប់ថា ទទួលទិញត្រប់ស្រួយក្នុងតម្លៃ ៨០០រៀល ក្នុងមួយគីឡូក្រាម ហើយលោកបានលក់ចេញវិញ ក្នុងមួយគីឡូក្រាម ១០០០ រៀល ខណៈលោកថា មានប៉ុន្មានគីឡូក្រាមក៏ទួលទិញដែរ ប៉ុន្តែតម្រូវការលើទីផ្សារគឺទាមទាឲ្យផ្លែស្រស់ល្អ និងមានគុណភាពល្អទើបមានទីផ្សារល្អ។

ក្រសួងពាណិជ្ជកម្ម បានបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេស ក្នុងអំឡុងរដូវកាលប្រមូលផល សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍របស់កសិករ។
កាលពីពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំងបន្លែត្រប់ស្រួយ និងត្រប់វែងជាដើម ដែលមានការកកស្ទះទីផ្សារ នៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


