សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជាង ២,៥ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ នៅត្រីមាសទី១
កម្ពុជានាំចេញសម្លៀកបំពាក់សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៧ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ឆ្លុះបញ្ចាំងពីស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការនាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ ២,៥៧ ពាន់លានដុល្លារ កើនឡើង ៦%, ស្បែកជើង មានតម្លៃ ៥១៦ លានដុល្លារ កើនឡើង ១១,៨២% និងសម្ភារធ្វើដំណើរ និងកាបូបមានតម្លៃ ៥១២ កើនឡើង ៤,២៥%។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) មានប្រសាសន៍ថា ការនាំចេញសម្លៀកបំពាក់កើនឡើង ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗមកបន្ថែមទៀត។ មានរោងចក្រថ្មីៗជាច្រើនបានបើកដំណើរការក្នុងឆ្នាំ២០២៥កន្លងទៅ។

លោក កាំង ម៉ូនីកា បានបញ្ជាក់ថា កត្តាខាងក្រៅរួមមាន ការកើនឡើងនូវតម្រូវការក្នុងទីផ្សារធំៗ និងការបង្វែនូវច្រវ៉ាក់ផ្គត់ផ្គង់ ព្រមទាំង ការកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន សមត្ថភាពផ្គត់ផ្គង់របស់វៀតណាមបានដល់កម្រិត ខណៈប្រទេសមីយ៉ាន់ម៉ា (Myanmar) មិនមានស្ថិរភាពដោយហានិភ័យនយោបាយ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា អាមេរិកជាទីផ្សារធំមួយសម្រាប់ការនាំចេញ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជា។
លោក បែន សុវិជាតិ បន្ថែមថា កំណើននៃការនាំចេញ ឆ្លុះបញ្ចាំងពីការរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ ១១,៤ ពាន់លានដុល្លារ កើនឡើង ១៦,៥% ប្រៀបធៀបនឹងឆ្នាំ ២០២៤, ស្បែកជើង មានតម្លៃ ២,០៩ ពាន់លានដុល្លារ កើនឡើង ២៤,៥៣% និងសម្ភារធ្វើដំណើរ មានតម្លៃ ២,០២ ពាន់លានដុល្លារ កើន ៣,៨៧%៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


