សេដ្ឋកិច្ច
កម្ពុជានាំចេញសម្លៀកបំពាក់បានជាង ១៣,៦ ពាន់លានដុល្លារ ត្រឹមរយៈពេល ១០ ខែ
កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង ១៣,៦ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ២០,២៩% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការនាំចេញសម្លៀកបំពាក់មានទំហំទឹកប្រាក់ ៩,៦២ ពាន់លានដុល្លារ កើន ២០,២៩ ភាគរយ, សម្ភារធ្វើដំណើរ ១,៧០ ពាន់លានដុល្លារ កើនឡើង ៥,៧ ភាគរយ និង ស្បែកជើង ១,៧៣ ពាន់លានដុល្លារ កើនជិត ៣០ភាគរយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) មានប្រសាសន៍ថា ស្ថានភាពក្នុងវិស័យកាត់ដេររបស់កម្ពុជានៅដំណើរការល្អ បើទោះបីជារងសម្ពាធពីកត្តាខាងក្រៅ ខណៈការប្រកាសដាក់ពន្ធបដិការរបស់ប្រធានាធិបតីអាមេរិកនាពេលកន្លងមកនេះក៏ពុំទាន់មានការបង្ករឱ្យមានការរអាក់រអួលនៅក្នុងវិស័យនេះដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការចុះបញ្ជីគម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការកើនឡើង ឆ្លុះបញ្ចាំងពីការផលិត និងសេដ្ឋកិច្ចរឹងមាំ ដែលឈានដល់ការនាំចេញកើនឡើង។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ការនាំចេញក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាមានការកើនឡើង ដូចជាសម្លៀកបំពាក់ និងកម្មន្តសាល កង់ គ្រឿងបង្គុំអគ្គិសនី។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា៖ «ការវិនិយោគកើនឡើង និងការនាំចេញក៏កើនឡើង ដោយសារតែការទទួលបាននូវអត្រាពន្ធ ដូចជាអង់គ្លេសដែលយើងនាំចូលគ្រឿងបង្គុំអគ្គិសនី ក៏ដូចជាវាយនភណ្ឌអត្រា សូន្យភាគរយ ហើយរំពឹងថានឹងកើនឡើងបន្ថែមទៀត នៅឆ្នាំខាងមុខ»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


