ព័ត៌មានជាតិ
ចេកណាំវ៉ា ទោះលក់មិនបានតម្លៃខ្ពស់ ក៏មានទីផ្សារល្អ
ផ្លែចេកណាំវ៉ា ចាស់ ឬទុំ ក៏នៅតែមានទីផ្សារល្អ ដែលជាតម្រូវការច្រើនយ៉ាងរបស់ប្រជាពលរដ្ឋ បើទោះបីជាបច្ចុប្បន្ន តម្លៃផ្លែចេកណាំវ៉ាមិនសូវជាទទួលបានខ្ពស់ក៏ដោយ។

អ្នកស្រី វន សាយ័ន ដែលជាអ្នកប្រកបរបរលក់ផ្លែកចេកជាច្រើនប្រភេទ នៅក្នុងផ្សារមួយកន្លែងកណ្ដាលក្រុងបាត់ដំបង បានរៀបរាប់ថា គាត់បានប្រកបមុខរបរលក់ផ្លែចេកច្រើនឆ្នាំមកហើយ។ ក្នុងនោះមានដូចជា ចេកណាំវ៉ា ចេកពងមាន់ ចេកស្នាប់មុខ និងចេកអំបូងជាដើម ។
អាជីវកររូបនេះបានបន្តថា ជាទូទៅការប្រកបមុខរបររកស៊ីតែងមានចំណេញតិច ចំណេញច្រើន ឬអាចខាតក៏មានដែរ ប៉ុន្តែទោះបីជាយ៉ាងណា ការរកស៊ីនៅតែបន្តទៅមុខជារៀងរាល់ថ្ងៃ ដោយមិនសូវមានថ្ងៃឈប់សម្រាកឡើយ ព្រោះជាមុខរបរចិញ្ចឹមជីវិត។
អ្នកស្រី វន សាយ័ន បានបន្តថា សព្វថ្ងៃសម្រាប់ចេកណាំវ៉ា គឺមានទីផ្សារល្អជាងគេ ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋមានច្រើនយ៉ាង ដូចជាយកទៅសែនព្រេន ធ្វើនំ ឬធ្វើចេកចៀនជាដើម។ ហេតុដូច្នេះហើយ ទើបចេកណាំវ៉ាមិនសូវលក់សល់នោះឡើយ។

ដោយឡែកសម្រាប់តម្លៃសព្វថ្ងៃនេះ គឺលក់ទៅតាមទំហំស្និត ដោយចាប់ពី ១.៥០០ រៀល ដល់ ៣.៥០០ រៀល ហើយចេកទាំងនេះ អ្នកស្រីផ្ទាល់តែងតែដើរទិញគេតាមស្រុកនានា ពិសេសនៅស្រុកបាណន់តែម្ដង។
ទន្ទឹមនេះ អ្នកស្រី បានត្អូញត្អែរដែរថា ការលក់ដូរមិនទៀងទាត់នោះទេ ដោយតម្លៃជួនឡើង ជួនចុះភ្លាមៗ ដោយពុំមានតម្លៃឋិតថេរនោះឡើយ ដូច្នេះហើយការទិញពីតាមចម្ការរបស់ប្រជាពលរដ្ឋយកមកលក់បន្ត ក៏មានការលំបាកខ្លះដែរក្នុងការជួលគេដឹកជញ្ជូនដើម្បីមកដល់ទីផ្សារ ហើយបើលក់មិនបានកម្រៃខ្លះទេក៏ជាផលវិបាកដែរ ប៉ុន្តែបើទោះបីជាចំណេញតិចក៏ដោយក៏ជាជាងដេកស្ងៀមនៅផ្ទះដោយគ្មានចំណូលនោះឡើយ៕
អត្ថបទ : សោ និយមរ័ត្ន
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


