សេដ្ឋកិច្ច
ការនាំចេញនាំចូលទំនិញកម្ពុជា-ថៃ ធ្លាក់ចុះជិត ៥%
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ (មករា-សីហា) ការដោះដូរទំនិញរវាងកម្ពុជា-ថៃ សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់ខែ សីហា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ចំណែកឯថៃនាំចូលមកវិញ មានទឹកប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីបិទព្រំដែនគោក ក្រៅពីទំនិញដែលកម្ពុជាហាមឃាត់ ដែលមានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នៅដំណើរការធម្មតា ពោលគឺភាគីថៃបានបង្វែរទិសនាំទំនិញចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ) និងឆ្លងតាមច្រកព្រំដែនប្រទេសឡាវ។

កាលពីពេលកន្លងទៅថ្មីៗនេះ សភាពាណិជ្ជកម្មថៃបានទទូចឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជា ដើម្បីបើកព្រំដែនឡើងវិញ ដោយព្រមានថា ការបិទច្រកចេញ-ចូលដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា។
សភាពាណិជ្ជកម្មថៃបាននិយាយថា ការបិទព្រំដែនកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិនៅថៃ។ ដំណើរការផលិតក្រុមហ៊ុនទាំងនោះ ត្រូវបានអាក់ខាន ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីកម្ពុជា។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


