សេដ្ឋកិច្ច
គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៧ ពីស្គន់-កំពង់ចាម តម្លៃ ១១៧ លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់
គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៧ តម្លៃ ១១៧ លានដុល្លារ ដែលមានប្រវែងប្រមាណជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ៧ កក្កដា ២០២៦ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៧ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៩ មករា ២០២៣ ត្រូវបានស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ មាន ៤ គន្លង (២ទៅ ២មក)។
គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន(CRBC) ដោយបានចំណាយថវិការប្រមាណ ១១៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ ៧ នេះ គឺជាខ្សែផ្លូវសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដែលបានតភ្ជាប់ជាមួយបណ្ដាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី ខេត្ត។
ការសាងសង់កំណាត់ខ្សែផ្លូវនេះ បានប្រែក្លាយជាខ្សែផ្លូវដ៏រឹងមាំធំទូលា និងដើរតួនាទីសំខាន់ ក្នុងការជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការពង្រីកកម្រិតផ្លូវនេះ ក៏ទាក់ទាញការវិនិយោគលើការបង្កើតរោងចក្រ និងអាជីវកម្មផ្សេងៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា គម្រោងនេះ នឹងផ្ដល់ផលចំណេញខ្ពស់ប្រមាណ ១៥,២៧% ដែលជាអត្រាចំណេញខ្ពស់ពីការវិនិយោគកសាងផ្លូវជាតិ។
សម្ដេចធិបតី បញ្ជាក់ថា៖ «ផល ១៥% គឺជាផលចំណេញពីការដឹកជញ្ជូន បានន័យថា បង្រួមដី កាលមុនជិះមួយម៉ោង ឥឡូវនេះជិះកន្លះម៉ោង ចំណាយដឹកកសិផលក៏តិចជាងមុន ប៉ុន្តែក៏អាចទាក់ទាញបន្ថែមនូវវិស័យឧស្សាហកម្ម រោងចក្រ កន្លែងផលិត និងអាជីវកម្មផ្សេងៗ»៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


