លោក ច្រឹក សុខនីម ​ប្រាប់ពីតំបន់​ដែល​គួរវិនិយោគលើវិស័យ​អចលន​ទ្រព្យ​ក្រោយ​​​បើក​សេដ្ឋកិច្ចនៅកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

លោក ច្រឹក សុខនីម ​ប្រាប់ពីតំបន់​ដែល​គួរវិនិយោគលើវិស័យ​អចលន​ទ្រព្យ​ក្រោយ​​​បើក​សេដ្ឋកិច្ចនៅកម្ពុជា

បានផុស

នៅ

ក្រោយពីរាជរដ្ឋាភិបាល សម្រេចបើកសេដ្ឋកិច្ចជាតិឡើងវិញ ចាប់ពីដើមខែវិច្ឆិកានេះ អ្នកជំនាញអចលនទ្រព្យលោក ច្រឹក សុខនីម បានណែនាំអំពីតំបន់ត្រូវវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីទទួលបានលទ្ធផលវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា នៅក្នុងឱកាសនៃការវិនិយោគ​លើវិស័យអចលនទ្រព្យនាពេលនេះ យើងត្រូវដឹងពីសមត្ថភាព និងលទ្ធភាពថា ខ្លួនយើងជានរណា លទ្ធភាពយើងអាចមានទុនធំ ឬតិច និងប្រើប្រាស់ជាសាច់ប្រាក់ ឬកម្ចីធនាគារ។

ទី១. ប្រសិនបើប្រើប្រាស់ជាសាច់ប្រាក់សុទ្ធ លោក ច្រឹក សុខនីម បានណែនាំថា គួរតែវិនិយោគនៅជាយរាជធានីភ្នំពេញ ដូចជា តំបន់ក្រវ៉ាត់ក្រុងទី៣ឬទី៤ យើងទិញតែមួយរយៈអាចទទួលបានប្រាក់ចំណេញ។ លើសពីនេះទៀត បើលោកអ្នកមានលទ្ធភាពកាន់តែល្អ អាចទិញដីនៅតំបន់ភ្នំពេញថ្មី ឬខណ្ឌសែនសុខក៏ចំណេញដូចគ្នា។ តម្លៃបច្ចុប្បន្នចន្លោះពី ៦០ម៉ីនដុល្លារ ទៅ ៧០ ម៉ីនដុល្លារ។

ទី២. ប្រសិនបើយើងមានដើមទុនតិច យើងគួរងាកទៅមើលតំបន់តាមខេត្ត ដូចជាខេត្តកំពង់ស្ពឺ តាកែវ និងផ្នែកខ្លះនៃខេត្តព្រៃវែង ដើម្បីធ្វើការអភិវឌ្ឍរយៈពេលយូរ។

ផ្ទុយទៅវិញ បើសិនជាយើងប្រើប្រាស់ហិរញ្ញប្បទានចេញពីធនាគារ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានណែនាំថា គួរតែវិនិយោគទៅលើផ្ទះ ឬខុនដូ ដោយសារតែផ្ទះ និងខុនដូ ទទួលបានលំហូរសាច់ប្រាក់ប្រចាំខែ បើទោះជាយើងមិនរស់នៅ ក៏អាចជួលឱ្យគេបាន និងមិនមានហានិភ័យ។ ការវិនិយោគលើខុនដូជួលបានថ្លៃ បើទោះជាតម្លៃខុនដូមិនងាយបានថ្លៃ តែលំហូរសាច់ប្រាក់គឺល្អ។

លោក ច្រឹក សុខនីម លើកទឹកចិត្តឱ្យអ្នកវិនិយោគដែលទើបចាប់ផ្តើមរកស៊ី គួរវិនិយោគលើផ្នែកផ្ទះ និងខុនដូនេះ​។ ចំពោះអ្នកវិនិយោគរាល់ថ្ងៃហើយ គឺមិនមានការលំបាកទេ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ៦ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services