ព័ត៌មានជាតិ
បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី
នៅព្រលានយន្តហោះសៀមរាបអង្គរមានរៀបចំបន្ទប់ពិសេសដាច់ដោយឡែកសម្រាប់ទទួលថ្នាក់ដឹកនាំ ឥស្សរជន និងបុគ្គលមានមុខមាត់ ជាមួយការរៀបចំយ៉ាងប្រណិតស័ក្ដិសមឋានៈនិងតួនាទីរបស់ភ្ញៀវកិត្តិយស។

លោក យឹម សានីរាន អ្នកសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចនៅព្រលានយន្តហោះសៀមរាបកាលពីសប្ដាហ៍មុនថា បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមកម្រិតលំដាប់ភ្ញៀវ។
បន្ទប់ពិសេសបំផុតនោះគឺ VVIP សម្រាប់យាងទទួលព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី និង ៤ បន្ទប់ផ្សេងទៀតសម្រាប់ភ្ញៀវពិសេសធម្មតា។
បន្ទប់នីមួយៗមានការរៀបចំតាមឋានៈតួនាទីរបស់ភ្ញៀវ។ បើតាមលោក យឹម សានីរាន ក្នុងពេលតែមួយបើមានភ្ញៀវច្រើនស្ថានីយអ្នកដំណើរក្នុងព្រលានអាចទទួលភ្ញៀវពិសេសបានចំនួន ១០០ នាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


