Connect with us

សេដ្ឋកិច្ច

​កសិករនៅវាលស្បូវ ដាំម្រះប្រើប្រាស់ជីធម្មជាតិ មួយគីឡូក្រាម​បាន​​ថ្លៃ ៣០០០ រៀល

បានផុស

នៅ


ភ្នំពេញ៖ កសិករដែលប្រកបរបរដាំបន្លែបានសម្រេចចិត្តប្រើប្រាស់ជីធម្មជាតិដាក់លើបន្លែរបស់ខ្លួន និងបញ្ឈប់ការដាក់ជីគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅបរិភោគ។

កសិករឈ្មោះ អ៊ុន ណារ៉ាន់ ដែលកំពុងដាំបន្លែម្រះលើដីចំការមួយកន្លែង ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៦ខែវិច្ឆិកានេះថា រាល់ថ្ងៃនេះកសិករនៅក្នុងសង្កាត់វាលស្បូវបាននាំគ្នាយកជីធម្មជាតិមកដាក់បន្លែ ដែលកំពុងលូតលាស់ដោយគ្រប់ៗគ្នាបញ្ឈប់ការប្រើប្រាស់ជីគីមី ព្រោះវាងាយប្រឈមគ្រោះថ្នាក់ប៉ះពាល់​សុខភាពដល់អ្នកទិញយកទៅបរិភោគ។

​កសិករ​រូបនេះ​បញ្ជាក់ថា ផ្លែម្រះឆ្នាំនេះអាចបានថ្លៃ៣០០០រៀលក្នុងមួយគីឡូក្រាម​ ខណះមាន​ការ​ហាមឃាត់មិនឲ្យនាំចូលពីប្រទេសជិតខាង ដូច្នេះហើយទើបប្រជាកសិករក្នុងស្រុក​មានកម្លាំងចិត្តដាំដុះ​យកទៅលក់នៅក្នុងផ្សារ។

បើ​តាម​កសិករដដែល​ ការដាំដំណាំដោយប្រើប្រាស់ជីធម្មជាតិមានការគាំទ្រកាន់តែច្រើនពី​អតិថិជន​ ដោយសារ​មិនបារម្មណ៍ប៉ះពាល់ដល់សុខភាព៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម