ព័ត៌មានជាតិ
ហេតុផលមួយចំនួន ដែលវិស័យឯកជនមិនទាន់នាំចូលវ៉ាក់សាំងកូវីដ១៩
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនឯកជនណាមួយ នាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅ ឡើយទេ ដោយសារហេតុផលមួយចំនួន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា រហូតមកដល់ពេលនេះ មិនទាន់មានវិស័យឯកជន នាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នោះទេ ដោយសារតែវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ហើយ ម្យ៉ាងទៀត ក្រុមហ៊ុនឯកជន មើលទៅ លើទីផ្សារ ដោយសារបច្ចុប្បន្នវ៉ាក់សាំងរបស់រដ្ឋមានហើយ និងចាក់មិនគិតប្រាក់ទៀត ដូច្នេះ ក្រុមហ៊ុនឯកជនមិនយកមកនោះទេ។

កាលពីអំឡុងពាក់កណ្ដាលឆ្នាំនេះ ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យវិស័យឯកជនអាចនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដែលមានលទ្ធភាពចំណាយប្រាក់ និងផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
កន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ថា ក្រុមហ៊ុនឯកជនមិនទាន់អាចនាំចូលវ៉ាក់សាំងដោយសារតែការកម្មង់ និងបញ្ជាទិញតិចតួចដែលមានការលំបាកក្នុងការដឹកជញ្ជូន និងរក្សាទុក។

កន្លងមក មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាក់ប្រាប់ថា ខ្លួនមិនទាន់មាន វ៉ាក់សាំងកូវីដ១៩ Pfizer & Moderna សម្រាប់លក់ និងចាក់ជូនប្រជាពលរដ្ឋនៅឡើយទេ។
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបញ្ជាក់ថា មន្ទីរពេទ្យក៏ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយដែលថា មន្ទីរពេទ្យ និងអាចបញ្ជាទិញវ៉ាក់សាំងបាននៅ ពេលណានោះដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


