សេដ្ឋកិច្ច
រយៈពេល ៤ខែពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ សម្រេចបានជាង ១ ៥០០លានដុល្លារ
រយៈពេល៤ខែ ដើមឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានប្រមាណ ១ ៥០១ លានដុល្លារ ដោយសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ។ តួលេខនេះ បានបង្ហាញដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងជំនួបជាមួយ ក្រុមបេសកជននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF Staff Mission) ដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម ទទួលបន្ទុកប្រទេសកម្ពុជា កាលពីចុងសប្តាហ៍មុន។

ពាក់ព័ន្ធនឹងការប្រមូលចំណូលនេះ លោក គង់ វិបុល បានបញ្ជាក់ថា ការគ្រប់គ្រងប្រមូលចំណូលពន្ធ លើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២០ គឺជាឥទ្ធិពលនៃសកម្មភាពសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៩ ដែលមានសន្ទុះកំណើនខ្លាំង។ រហូតដល់ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារនៅតែសម្រេចបានប្រមាណ ២៧៨២ លានដុល្លារ ស្មើប្រមាណជាង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។
លោក គង់ វិបុល សង្កត់ធ្ងន់ថា នៅឆ្នាំ ២០២២នេះ ទើបតែរយៈពេល ៤ ខែ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង ៦ ០៨២ ប៊ីលានរៀល ត្រូវជា ១ ៥០១ លានដុល្លារ ដោយស្មើប្រមាណ ៥៣,២៧% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រូចទៅហើយ។ ដូច្នេះនៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា អាចនឹងសម្រេចបានគ្រប់ និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុបន្តទៀត។
អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ និងអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើនរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System)ដែលមានលក្ខណៈពេញលេញ ជួយសម្រួល និងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាមអនឡាញបានយ៉ាងរលូន, យន្តការ Cross Check ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព, ការបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធនិងពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មី ក្នុងគោលដៅធ្វើឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


