សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍន៍៖ វិស័យស្នូលពីរ ជាផ្នែកជួយជំរុញវិស័យទេសចរណ៍ឱ្យងើបឡើងលឿន
ក្រោយរាជរដ្ឋាភិបាល ប្រឹងប្រែងប្រយុទ្ធប្រឆាំងវិបត្តិកូវីដ-១៩ ទទួលបានជោគជ័យ វិស័យទេសចរណ៍ បាននិងកំពុងងើបឡើងវិញសន្សឹមៗជាដាប់។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា ដើម្បីឱ្យវិស័យទេសចរណ៍រីកលូតលាស់បានលឿន ត្រូវពឹងផ្អែកលើវិស័យស្នូលចំនួនពីរ គឺវិស័យកសិកម្ម និងវិស័យដឹកជញ្ជូន។
លោក បានពន្យល់ដូច្នេះថា« យើងឃើញថា រដ្ឋាភិបាលនៅឆ្នាំ ២០២២នេះ បានបង្ហាញហើយថា វិស័យកសិកម្មមានការរីកម្រើនខ្លាំង មានការធ្វើពិពិធកម្ម ជាពិសេសគឺបឹងទន្លេសាប ដែលរាជបណ្ឌិត្យសភាបានធ្វើការស្រាវជ្រាវ និងបានគ្រប់គ្រងត្រីបានល្អ ដែលនេះជាភាពសុទិដ្ឋិយមរបស់រដ្ឋាភិបាលបានធ្វើ និងមានបំណងជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន »។
លោកបណ្ឌិត សង្កត់ធ្ងន់ថា ប្រសិនបើគ្មានវិស័យកសិកម្មសម្រាប់បំប៉នទេ វិស័យទេសចរណ៍ ក៏មិនអាចទទួលបានផលកម្រៃច្រើនដែរ។

ក្រៅពីវិស័យកសិកម្ម លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ទៀតថា វិស័យដឹកជញ្ជូន ក៏ជាផ្នែកជួយជំរុញវិស័យទេសចរណ៍ផងដែរ។ លោកបន្តលើកឡើងដូច្នេះទៀតថា« វិស័យដឹកជញ្ជូននៅក្នុងស្រុកគឺជាវិស័យមួយដែលមានសារៈសំខាន់ និងជាអ្នកបម្រើសេវាទេសចរណ៍ អ៊ីចឹង សូមបងប្អូនប្រជាពលរដ្ឋ ដែលបម្រើសេវាដឹកជញ្ជូន ជាពិសេសអ្នករត់ម៉ូតូកង់បីដឹកភ្ញៀវ សូមឱ្យក្លាយជាអ្នកបម្រើសេវាមួយឱ្យបានល្អសម្រាប់ភ្ញៀវ ដើម្បីលើកទឹកចិត្តឱ្យមនុស្ស មកជិះម៉ូតូកង់បីរបស់គាត់ច្រើន»។

លោកបន្ថែមថា ការផ្តល់សេវានេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ឱ្យភ្ញៀវទាំងអស់ ក្នុងការរួមចំណែកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងការចំណាយទៅលើប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃនាពេលបច្ចុប្បន្ននេះ។
ទាក់ទងនឹងវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការជាផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) កាលពីថ្ងៃទី ១៧ ខែ ឧសភា ។
លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍ជឿជាក់លើការដាក់អនុវត្តន៍គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាតហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។
លើសពីនេះទៀត លោក បានអំពាវនាវ ដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ សូមចូលរួមអនុវត្តន៍គោលនយោបាយនេះ ឲ្យបានជោគជ័យ តាមរយៈកិច្ចសហការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងធនាគារដៃគូ ដើម្បីប្រើប្រាស់គម្រោងហិរញ្ញប្បទាននេះ ក្នុងការរៀបចំកែលម្អវិស័យទេសចរណ៍ឡើងវិញ និងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងសេវាកម្មទេសចរណ៍ ធានាបាននូវការងើបឡើងវិញនៃ វិស័យទេសចរណ៍ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


