សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ២.២៣ លានដុល្លារ ៣ខែដំបូងឆ្នាំនេះ
ហុងគ្រី គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ក្នុងសហភាពអឺរ៉ុប ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៤.៤៣ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ដែលមានកំណើន ៣២% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយមានការថមថយបន្តិចក្នុងឆ្នាំ២០២១ តែមានភាពល្អប្រសើរឡើងវិញ នៅឆ្នាំ២០២២ ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ២.២៣ លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ ខែដំបូង។ នេះបើតាមការបញ្ជាក់របស់លោក ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម លើកឡើងកាលពីរសៀលថ្ងៃសុក្រ។

លោករដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា-ហុងគ្រីបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី១ នៅដើមឆ្នាំ២០២១ និងបានសហការគ្នារៀបចំវេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីលើកទី១ នាត្រីមាសទី១ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ លោកថ្លែងបែបនេះ នៅក្នុងជំនួបជាមួយ លោក CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រី ដែលគ្រោងនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីជួបពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា។
លោក ឱក ប៊ុង បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតហុងគ្រីថា កម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី វិស័យពាណិជ្ជកម្ម និងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោក CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រី បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ និងបន្តលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនហុងគ្រី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ក្នុងន័យនេះ ភាគីកម្ពុជា ក៏យល់ស្រប និងប្តេជ្ញាចិត្តដូចគ្នា បន្តពង្រឹងទំនាក់ទំនង ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ បន្ថែមទៀត៕



-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា