សេដ្ឋកិច្ច
លោក ឡោ វិចិត្រ ៖ កសាងស្លាកសញ្ញាអាជីវកម្ម ត្រូវធ្វើឱ្យគេងាយចាំ ឆាប់ចាំ និងចាំក្នុងផ្លូវវិជ្ជមានច្រើនជាងអវិជ្ជមាន
Branding គឺជាការកសាងស្លាកសញ្ញាផ្ទាល់ខ្លួន ឬផ្លាកសញ្ញាអាជីវកម្ម ដែលធ្វើឱ្យអតិថិជន ឬគោលដៅអតិថិជនងាយស្គាល់ ឆាប់ស្គាល់ និងស្គាល់ក្នុងរូបភាពវិជ្ជមាន ច្រើនជាងអវិជ្ជមាន។ នេះបើតាមលោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល ក្នុងកិច្ចសម្ភាសពិសេសជាមួយនឹងកម្ពុជាថ្មីកាលពីចុងសប្តាហ៍មុន។

Brandingគឺជាយុទ្ធសាស្ត្រដើម្បីបង្ហាញទៅកាន់អតិថិជនរបស់អ្នកថា អាជីវកម្មរបស់អ្នកជាអាជីវកម្មប្រភេទអ្វីហើយផ្តល់ជូននូវផលិតផលឬសេវាកម្មអ្វីសម្រាប់អតិថិជន។ វាគឺជាជំហានដំបូងដែលអ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនស្គាល់និងទុកចិត្តលើអាជីវកម្មរបស់អ្នកជាមុនសិនមុននឹងពួកគេសម្រេចចិត្តក្នុងការទិញពីអ្នក។
លោក វិចិត្រ បានចែករំលែកថា មុននឹងបង្កើតស្លាកសញ្ញាផ្ទាល់ខ្លួន ឬស្លាកសញ្ញាអាជីវកម្មមួយម្ចាស់អាជីវកម្មត្រូវសួរខ្លួនឯងថា ចង់បង្កើតផលិតអ្វី ឬសេវាកម្មអ្វី? ហើយផលិតផល ឬសេវាកម្មនោះបានឆ្លើយតបទៅនឹងតម្រូវការអតិថិជននៅពេលបច្ចុប្បន្ន ឬនាពេលអនាគតដែរឬអត់?។ នៅពេលដែលអ្នកកំណត់ថា ផលិត ដែលចង់បង្កើតនោះនឹងមានតម្រូវការនៅពេលអនាគត ឬពេលបច្ចុប្បន្ន អ្នកនឹងមានភាពងាយស្រួលក្នុងការកំណត់គោលដៅនៃការគូសស្លាកសញ្ញាឱ្យស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ក៏ដួចជាសេវាកម្មរបស់យើង។
“ខ្ញុំឧទាហរណ៍ហាងកាហ្វេនាពេលបច្ចុប្បន្នគឺកាហ្វេ ណ អញ្ចឹងគឺយើងដឹងហើយស្លាកសញ្ញារបស់គាត់គឺយកអក្សរ ណ អញ្ចឹងហាងហ្នឹងជាហាងកាហ្វេបរទេស ឬហាងកាហ្វេខ្មែរ? អញ្ចឹងគ្រាន់តែគេឃើញស្លាកសញ្ញាហ្នឹងគេដឹងថា ហាងកាហ្វេក្នុងស្រុក។ អញ្ចឹងអ្នកស្នេហាជាតិ និងនិយមផលិតក្នុងស្រុក គាត់នឹងចាប់អារម្មណ៍លើហាងកាហ្វេហ្នឹងហើយ”។ លោក វិចិត្រ បន្ថែម។

លោកបានឱ្យដឹងទៀតថា Branding ត្រូវឆ្លុះបញ្ចាំងព្រលឹងរបស់ស្ថាបនិក ចក្ខុវិស័យរបស់ស្ថាបនិក គ្រប់ពេលទាំងអស់ ពោលនៅពេលដែលគេឃើញស្លាកសញ្ញា។ ជាឧទាហរណ៍ដូចគ្នាហាងកាហ្វេ ណ គឺយើងអាចយល់បានថា ម្ចាស់ហាងគឺជាជនជាតិខ្មែរ។ អក្សរ ណ មិនអាចជាម្ចាស់ជនជាតិបរទេសដូចជាអាមេរិក ឬបារាំងជាអ្នកបង្កើតនោះទេ ឬបើមានក៏មានតិចដែរ។ ដូច្នេះការធ្វើ Branding គឺត្រូវធ្វើយ៉ាងណាឱ្យគេងាយចាំ ឆាប់ចាំ និងចាំក្នុងផ្លូវវិជ្ជមានច្រើនជាងអវិជ្ជមាន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


