Connect with us

សេដ្ឋកិច្ច

ការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនសន្ទុះកាន់ខ្លាំង នៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

​តាម​ការសិក្សា របស់​ក្រុមហ៊ុន Visa ស្តីពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អតិថិជនឆ្នាំ ២០២១ បានបង្ហាញ​ពី​ទិដ្ឋភាព​ជារួម​នៃ​ការទូទាត់​ដែល​កំពុងតែ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​នៅក្នុង​ប្រទេស​កម្ពុជា ពី​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ទៅជា​ការទូទាត់​តាមរយៈ​ឌីជីថល​។ បច្ចុប្បន្ន ១៤% (​ដប់​បួន​ភាគរយ​) នៃ​អ្នកប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មិនបាន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​ទេ ហើយ​និន្នាការ​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភាព​ឈានមុខ​គេ នេះ​បើ​យោងតាម​តួលេខ​បង្ហាញ (​ដែលមាន​ប្រមាណ​រហូតដល់ ៣៦%)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​មើល​ទៅតាម​ប្រភេទ​ដែល​អ្នកប្រើប្រាស់​និយម ការប្រើប្រាស់​កាបូប​អេឡិចត្រូនិក (e-Wallet) និង កាត គឺជា​ជម្រើស​លេចធ្លោ​នៅក្នុង​ទីផ្សារ​។ បច្ចុប្បន្ន​ការទូទាត់​ទាំងពីរ​ប្រភេទ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រជាជន​កម្ពុជា​ប្រមាណ ២៥% ពោលគឺ​យ៉ាងហោចណាស់ ៤ ​នាក់ ក្នុងចំណោម ១០ ​នាក់​នឹង​ប្រើប្រាស់​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ ២ ​ប្រភេទ​នេះ​។ ក្នុងនោះដែរ​ប្រមាណ ១៤ ភាគរយ ប្រើ​ទាំង​កាបូប​អេ​ឡិច​ត្រូ​និ​ក និង​កាត​។ បន្ថែម​លើសពីនេះ ការទូទាត់​តាមរយៈ QR កូដ និងការ​ឆូត ឬ បញ្ចូល​កាត ត្រូវបាន​គេ​មើលឃើញថា​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រមទាំង​ត្រូវបាន​ប្រជាប្រិយភាព​នៅក្នុង​ទីផ្សារ​ច្រើនជាង​មធ្យោបាយ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​ផ្សេងៗ​ទៀត​។

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ប្រជាជន​កម្ពុជា​ទទួល​យក​ការទូទាត់​តាមរយៈ​ឌីជីថល​យ៉ាង​ឆាប់រហ័សនេះ ​គឺ​ដោយសារតែ​ការពេញចិត្ត​នឹង​ភាពងាយស្រួល និង​សុវត្ថិភាព​។ ក្រុមហ៊ុន ​Visa កំពុងផ្តល់​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នូវ​ដំណោះស្រាយ និង​ការប្រើប្រាស់​ព័ត៌មាន​ទីផ្សារ ដើម្បី​អាច​ឲ្យ​យើងទាំងអស់គ្នា​អាច​បោះជំហាន​ទៅមុខ​ប្រកបដោយ​ផាសុកភាព​នៅក្នុង​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ឌីជីថល​ដែល​កំពុងតែ​រីកចម្រើន​របស់​កម្ពុជា​»​។

​ជាមួយ​ការបែងចែក​យ៉ាងច្បាស់​លាស់​នៃ​អាយុ​អ្នកប្រើប្រាស់​ នៅក្នុង​ការសិក្សា​នៃ​ការទូទាត់ ភាគច្រើន​នៃ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ (​ដែលមាន​ប្រមាណ ៧៨%) គឺជា​មនុស្ស​ចាស់​។ ទន្ទឹមនឹងនេះ ជម្រើស​ទូទាត់​តាមរយៈ​ការមិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ គឺមាន​ប្រជាប្រិយភាព​បំផុត​ក្នុងចំណោម​ក្រុមមនុស្ស​អាយុ ចន្លោះ​ពី ២៥​ ឆ្នាំ ដល់ ៤០ ​ឆ្នាំ (​មនុស្ស​ជំនាន់ Z និង ជំនាន់ Y) មាន​ប្រមាណ​ជា ២១ ភាគរយ ដែល​ចូលចិត្ត​របស់​ពួកគាត់​ គឺ​ការទូទាត់​តាមរយៈ QR កូដ​។ ការទូទាត់​ប្រាក់​តាមរយៈ​ការប្រើកាត ក៏មាន​ការពេញនិយម​ប្រហាក់ប្រហែលគ្នា​ផងដែរ​ក្នុងចំណោម​ក្រុមមនុស្ស​វ័យ​នេះ​។

​វិធីសាស្ត្រ​ទូទាត់​របស់​អ្នកប្រើប្រាស់​ប្រើ​ជាប្រចាំ – គឺ​សំដៅ​ទៅលើ​វិធីសាស្ត្រ​ទូទាត់​ដែល​អ្នកប្រើប្រាស់​ជ្រើស​ប្រើ​ញឹកញាប់​បំផុត យ៉ាងហោចណាស់ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នកប្រើប្រាស់​ប្រភេទ​នេះ មាន​យ៉ាងហោច​ម្នាក់​ក្នុងចំណោម ៥ នាក់ បាន​នឹង​កំពុង​ប្រើប្រាស់​វា ហើយ​ជានិច្ចកាល​និយម​ប្រើប្រាស់​ជាមួយនឹង​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា QR កូដ និង កាត​អន​ឡាញ​។ សម្រាប់​ការប្រើប្រាស់​កាត ស្ទើរតែ​ពាក់កណ្តាល​នៃ​ចំនួន​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា Contactless និង​ត្រូវបាន​ប្រើ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​។ លើសពីនេះ ប្រទេស​កម្ពុជា​បាន​នាំមុខគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ទៅលើ​អ្នកប្រើប្រាស់​កម្មវិធី​ធនាគារ​ចល័ត​ជា​លើកដំបូង​ច្រើនជាងគេ​បំផុត​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត (​ប្រមាណ​ជា ២៩%) ។

​ជាការ​ពិតណាស់ វិធីសាស្ត្រ​ទូទាត់​តាមរយៈ​ការ​ឆូត ឬ បញ្ចូល កាត បាន​កើន​ឡើងដល់ ២៣ ​ភាគរយ នៅក្នុង​ទីផ្សារ ដែល​ច្រើនជាង​កាលពី​ឆ្នាំមុន​ពីរដង​។ ទន្ទឹមនឹងនេះ មាន​អ្នកប្រើប្រាស់​រហូតដល់ ៤ នាក់​ក្នុងចំណោម ១០ ​នាក់ ចាប់អារម្មណ៍​ក្នុងការ​សាកល្បង​ប្រើប្រាស់​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា contactless ។ អ្នកប្រើប្រាស់​ដែលមាន​អាយុ​ចន្លោះ​ពី ២៥ ​ឆ្នាំ ដល់ ៤០ ​ឆ្នាំ មាន​ចំណាប់អារម្មណ៍​ខ្លាំង​បំផុត ដែល​ប្រហែល​ជាង​មួយ​ភាគបី គឺ​ចង់​ប្រើប្រាស់​វិធីសាស្ត្រ​ទូទាត់​មួយ​នេះ​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្ថែមទៀតថា​៖ «​កាត​ដែលមាន​ផ្ទុក​បច្ចេកវិទ្យា Contactless គឺជា​វិធីសាស្ត្រ​ទូទាត់​មានការ​ច្នៃប្រឌិត​ចុងក្រោយ​បំផុត​ដែល​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់ជូន​បទពិសោធន៍​ប្រតិបត្តិ​ការដែល​កាន់តែ​រហ័ស មាន​សុវត្ថិភាព និង​ងាយស្រួល​ជាង​មុន​។ អ្នកប្រើប្រាស់ ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ ចង់ឃើញ​ដំណោះស្រាយ និង​ការទទួលយក​វិធីសាស្ត្រ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless ឲ្យ​កាន់តែ​ទូលំទូលាយ​។ ក្នុងនាម​ជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​គួរឱ្យ​ទុកចិត្ត​មួយ ក្រុមហ៊ុន Visa ចង់​ប្រើ​សមត្ថភាព​ចម្រុះ​នៃ​បណ្តាញ​របស់​យើង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ រូបវន្តបុគ្គល អាជីវកម្ម និង​សេដ្ឋកិច្ច​ឲ្យ​មានការ​រីកចម្រើន​»​។​

​អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និងតំបន់ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​ គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១៩ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៣១ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម