សេដ្ឋកិច្ច
កម្ពុជា នាំចេញដំឡូងមី បានជាង ២លានតោន កើនឡើង ៤០ភាគរយ
កម្ពុជា បាននាំចេញដំឡូងមី ២.៣លានតោន កើនឡើងប្រមាណ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ។

យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជាសម្រេចបានការនាំចេញនូវផលិតផលដំឡូងមីសម្រាប់ឆមាសទី១ ឆ្នាំ២០២២ មានចំនួន ២លាន តោន កើនឡើង៤២.៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន ជាង១លាន តោន។
ចំពោះផលិតផលដំឡូងមី ដែលត្រូវបាននាំចេញរួមមាន៖ ចំណិតដំឡូងមីក្រៀម មានចំនួន១ លាន ៥សែនតោន កើនឡើងចំនួន២៤,២៥ភាគរយ ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន១ លាន១សែនតោន និងប្រទេសវៀតណាមចំនួន ៤០ម៉ឺនតោន។ ដំឡូងមីស្រស់ មានចំនួន ៧១ម៉ឺនតោន កើនឡើងចំនួន ៩៧.៩៧ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន៤៧ម៉ឺនតោន និងប្រទេសថៃចំនួន២៣ម៉ឺនតោន។ ម៉្សៅដំឡូងមីមាន ចំនួន៤៨ម៉ឺនតោន កើនឡើងចំនួនជាង២០០ភាគរយ ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន៤៧ម៉ឺនតោន, សហរដ្ឋអាមេរិកប្រមាណ៦០០តោន, អ៊ីតាលីជាង៣០០តោន, វៀតណាមជាង២០០តោន, ណេដឺឡែនជាង១០០តោន, ថៃជាង៩០តោន និងម៉ាឡេស៊ីមានជាង ៣៨តោន។
ចំណែកកាកសំណល់ដំឡូងមី មានជាង ៧ពាន់តោន កើនឡើងចំនួន ៦៣.៨១ភាគរយ នាំចេញទៅប្រទេសចិនចំនួន៦ពាន់ ៥រយតោន និងប្រទេសវៀតណាមមាន ជាង៥០០តោន។
ប្រទេសវៀតណាម និងថៃ នាំចូលដំ ឡូងមីក្រៀម និងដំឡូងមីស្រស់ ចំណែកអាម៉េរិក, ណេដឺឡែន, ចិន, ម៉ាឡេស៊ី និងអ៊ីតាលីបាននាំចូលម្សៅដំឡូងមី ពីកម្ពុជា។
បើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញទៀតថា ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់កម្ពុជា ក្នុងឆ្នាំ២០២១កន្លងទៅ សម្រេចបានប្រមាណ២លាន ៧សែនតោន៕



-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


