សេដ្ឋកិច្ច
ជប៉ុន ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
ការវិនិយោគរបស់ជប៉ុន បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះ មានក្រុមហ៊ុនធំៗ របស់ជប៉ុន បានជួយផ្ទេរបច្ចេកវិទ្យា និងលើកកម្ពស់បែបផែនរស់នៅរបស់ប្រជាជនកម្ពុជា ដូចជាផ្សារទំនើបអ៊ីអន និងក្រុមហ៊ុនមីនីបៀជាដើម។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅជំនួបពាណិជ្ជកម្មជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

នៅក្នុងជំនួបពាណិជ្ជកម្ម ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា គោលបំណងនៃជំនួបពាណិជ្ជកម្មនេះ មានបីចំណុច រួមមានទី១. ផ្តល់ឱកាសដល់ធុរជនជប៉ុន បានជួបពិភាក្សាដោយផ្ទាល់ជាមួយធុរជនកម្ពុជាទៅតាមវិស័យសក្តានុពលរៀងៗខ្លួន ទី២. ផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជនទាំងពីរប្រទេស និង៣. ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។
បើតាមអ្នកឧកញ៉ា គិត ម៉េង ប្រទេសកម្ពុជា និងជប៉ុន មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ។ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីវិស័យសក្តានុពលសំខាន់ៗ ដែលធុរជនជប៉ុន អាចពិចារណាក្នុងការបណ្តាក់ទុនវិនិយោគផងដែរ ហើយសភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់សកម្មភាពធុរកិច្ច និងវិនិយោគទាំងនោះ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឈានដល់តម្លៃទឹកប្រាក់សរុប ១,១៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែដំបូងឆ្នាំ ២០២២ បានកើនឡើង ១៦,២ភាគរយ ពីចំនួនទឹកប្រាក់ ៩៧៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រទេសកម្ពុជា បាននាំចេញមុខទំនិញទៅទីផ្សារជប៉ុន ក្នុងតម្លៃទឹកប្រាក់ ៦៦៧លានដុល្លារ និងនាំចូលទំនិញពីជប៉ុនមកវិញ មានតម្លៃទឹកប្រាក់ ៤៦៩លានដុល្លារ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២២ កើនឡើង ១១,៧% និង២៣,១% រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
ការនាំចេញមុខទំនិញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ផលិតផលកសិកម្ម និងផលិផលស្បែក។ កម្ពុជាបាននាំចូលគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិកពីប្រទេសជប៉ុន។
កម្ពុជា ក៏សម្លឹងមើលប្រទេសជប៉ុនជាដៃគូពាណិជ្ជកម្មអាទិភាពសម្រាប់ការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលនឹងត្រូវបង្កើតឡើង ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួនពីររួចមកហើយ រួមមានជាមួយប្រទេសចិន និងកូរ៉េខាងត្បូង៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


