សេដ្ឋកិច្ច
ជ័រកៅស៊ូកម្ពុជា លក់បានតម្លៃជាមធ្យមជាង ១ពាន់៥រយដុល្លារ ក្នុងមួយតោន
កម្ពុជា លក់ជ័រកៅស៊ូ ចាប់ពីខែ មករា-សីហា ឆ្នាំ ២០២២ បានតម្លៃជាមធ្យម ១៥៥៣ដុល្លារ ក្នុងមួយតោន ពោលគឺថយចុះ ១១៩ដុល្លារ ឬស្មើនឹង-៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានកៅស៊ូ។

បច្ចុប្បន្នកម្ពុជា មានដីដាំកៅស៊ូសរុប ៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីកំពុងចៀរជ័រ ចំនួន ៣១០ ១៩៣ ហិកតា និងផ្ទៃដីថែទាំចំនួន ៩៣ ៨៥១ ហិកតា។

យោងតាមទិន្នន័យការនាំចេញជ័រកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ គឺមានបរិមាណ ១៩៤ ០១៤ តោន កើនឡើង ១ ៤៥៣ តោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយប្រមូលបានប្រាក់ ៣០១,២៩ លានដុល្លារ។ រីឯការនាំចេញឈើកៅស៊ូ មាន ២០ ៦២៩ ម៉ែត្រគុប និងប្រមូលបានប្រាក់ ៣ ០៩១ ៥៨៩ លានដុល្លារ។

សូមរំលឹកថា យោងតាមអគ្គនាយកដ្ឋានកៅស៊ូដដែល បានបង្ហាញថា កាលពីឆ្នាំ ២០២១ កម្ពុជា ប្រមូលផលជ័រកៅស៊ូបានចំនួន ៣៦៨ ០០០ តោន ក្នុងនោះ នាំចេញទៅទីផ្សារអន្តរជាតិ ៣៦៦ ០០០ តោន រកចំណូលបាន ៦១០ ២៥៥ ៨០០ ដុល្លារ៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


