ព័ត៌មានជាតិ
កម្ពុជា រំពឹងប្រមូលចំណូលមិនមែនសារពើពន្ធ ខ្ទង់៥៣០០លានដុល្លារ
ការប្រមូលចំណូលមិនមែនសារពើពន្ធនៅកម្ពុជា នាឆ្នាំ២០២០នេះ ត្រូវបានរំពឹងថា នឹងទទួលបានប្រមាណ៥៣០០លានដុល្លារ អាមេរិក។នេះបើតាមការលើកឡើងរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្លែងក្នុងការផ្សាយផ្ទាល់ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ២៣៩១លានដុល្លារ អាមេរិក និងអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន២៨៧៨លានដុល្លារ អាមេរិក ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា ចំណូលទាំងពីរអង្គភាពនេះ អាចឡើងដល់៥៣០០លានដុល្លារ អាមេរិក ទម្រាំដល់ថ្ងៃបិទបញ្ជី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា ចំណូលទាំងនេះ បានមកពីការភ្ញាក់រលឹកបង់ពន្ឋរបស់ប្រជាជនកម្ពុជា និងការខិតខំធ្វើការរបស់មន្ត្រី៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


