សេដ្ឋកិច្ច
ត្រឹមពេល ១០ ខែដំបូងនៃឆ្នាំនេះ រុស្ស៊ី ប្រមូលពន្ធបានជាង ៤២៨ ពាន់លានដុល្លារ
បើយោងតាមប្រធានសេវាពន្ធសហព័ន្ធរុស្ស៊ី (FTS) បានឲ្យដឹងថា រុស្ស៊ីប្រមូលពន្ធបានជាង ៤២៨ ពាន់លានដុល្លារសម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ១០ ភាគរយស្មើនឹង ៤១ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ។

លោក Daniil Egorov ប្រធាន FTS ដែលបានជួបជាមួយលោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារបាននិយាយថា តួលេខពន្ធឆ្នាំនេះប្រមូលបាន ៤២៨ ពាន់លានដុល្លាររួចហើយក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ។ ចំពោះតួលេខនេះដែរ បានកើនឡើង ៤១ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ហើយរំពឹងថា សេវាពន្ធនឹងកើនឡើង ៩ ភាគរយក្នុងរយៈពេលពេញមួយឆ្នាំ ។
ដោយឡែកពេញមួយឆ្នាំមុន រុស្ស៊ីប្រមូលពន្ធសរុបបាន ៤៧៨ ពាន់លានដុល្លារ ខណៈនៅក្នុងឆ្នាំនេះ រំពឹងប្រមូលបានចំនួន ៥២៣ ពាន់លានដុល្លារ ។
ទន្ទឹមនឹងនេះ ប្រាក់ចំណូលក្រៅពីប្រេង និងឧស្ម័ន, បង្កាន់ដៃពន្ធលើប្រាក់ចំណូលចន្លោះខែមករា និងខែតុលា បានកើនឡើង ២០ ភាគរយ ហើយពន្ធលើតម្លៃបន្ថែម (VAT) បានកើនឡើង ១១ ភាគរយ ។ បន្ថែមពីនេះ ពន្ធធានារ៉ាប់រងកើនឡើង ២៩ ភាគរយ ហើយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបានកើនឡើង ១៣ ភាគរយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


