សេដ្ឋកិច្ច
ថៃ ដាក់ក្ដីសង្ឃឹមថា ភ្ញៀវទេសចរនឹងកើនដល់ ១០ លាននាក់ក្នុងឆ្នាំនេះ
អាជា្ញធរទេសចរថៃ (TAT) រំពឹងថា ដំណាច់ឆ្នាំ ២០២២ នេះភ្ញៀវដែលមកលេងប្រទេសថៃ នឹងកើនដល់ចំនួនជាង ១០ លាននាក់ ខណៈសមាគមន៍អ្នកធ្វើដំណើរថៃ ព្យាករណ៍ថា នឹងអាចទទួលភ្ញៀវបរទេសចូលក្នុងប្រទេសថៃ បានជាង ២០ លាននាក់ឯណោះនៅឆ្នាំក្រោយ ។

លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ រំពឹងទៀតថា នៅក្នុងត្រីមាសចុងក្រោយក្នុងឆ្នាំនេះ យ៉ាងហោចណាស់ ក្នុងមួយខែ ក៏មានទេសចរបរទេសជាង ១.៥ លាននាក់ ចូលមកកម្សាន្តក្នុងប្រទេសថៃដែរ ។
លោក Yuthasak បន្តថា កាលវិភាគហោះហើរសម្រាប់រដូវរងាឆ្នាំ ២0២២ ដល់ឆ្នាំ ២០២៣ អ្នកដំណើរបានកក់ ៥៧៣,៥៣៨ កៅអីក្នុងមួយសប្តាហ៍សម្រាប់ជើងហោះហើរទៅកាន់ប្រទេសថៃ ពោលកើនឡើង ៧៤.២ ភាគរយពី ៣២៩,២៨៨ កៅអីនារដូវក្តៅឆ្នាំ ២០២២ ។

ជាមួយគ្នានោះ ប្រធានសមាគមន៍សណ្ឋាគារថៃ អ្នកស្រី Marisa Sukosol Nunbhakdi យល់ឃើញថា ដើម្បីស្តារកំណើនភ្ញៀវទេសចរថៃមកវិញនៅក្នុងត្រីមាសចុងក្រោយនេះ គឺថៃត្រូវបង្កើនការហោះហើរត្រង់ និងដោយផ្ទាល់ចូលមកក្នុងប្រទេស កាត់បន្ថយការរឹតត្បិតជំងឺកូវីដ ១៩ និងលើកលែងការពាក់ម៉ាសជាដើម ។
ជាចុងក្រោយអ្នកស្រីបន្ថែមថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Apec) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងបាងកក នៅពាក់កណ្តាលខែវិច្ឆិកា ក៏នឹងជួយជំរុញទេសចរណ៍ និងការស្តារសេដ្ឋកិច្ចថៃផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Nation Thailand
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


