Connect with us

សេដ្ឋកិច្ច

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចរចាជោគជ័យ​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ

បានផុស

នៅ

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បានបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ។ នេះបើតាមសភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ពិធីប្រកាសជាផ្លូវការនេះ ក៏មានវត្តមានអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់ក្រសួង​ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជន​នៃភាគីទាំងពីរ សរុបប្រមាណ ១០០រូប។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាគណៈអធិបតី​ក្នុងពិធីប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement” ហៅកាត់ថា Cambodia-UAE CEPA)។ សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញកិច្ចសហ​ប្រតិបត្តិការ​គ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement” ត្រូវបានភាគីទាំងពីរសម្រេចហៅកាត់ថា Cambodia-UAE CEPA)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម