Connect with us

សេដ្ឋកិច្ច

​ចំណូលជាង ៣៧០ប៊ីលានរៀល ហូរចូលតាមរយៈកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ

បានផុស

នៅ

គិតមកដល់ពេលនេះ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន ៦,៩លានតោន កើនឡើង ៥,៩៩ភាគរយ និងចំណូលសរុបមានចំនួន ៣៧៣ប៊ីលានរៀល កើនឡើង ១៧,៦៤ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាម​របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកឡើថា បន្ថែមលើកំពង់ផែនេះ ក្រសួងបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាតំបន់កំពង់ផែក្នុងតំបន់​ដ៏មាន​សក្តានុពល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

លើសពីនេះទៀត ក្រសួងបានរៀបចំផែកុងតឺន័រថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ (២០២២​-២០២៦) និងសិក្សាសមិទ្ធិលទ្ធភាពសាងសង់ផែកុងតឺន័រជំហានទី២ និងជំហានទី៣ បន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម