Connect with us

សេដ្ឋកិច្ច

ឧកញ៉ា លឹម ហេង៖ កម្ពុជា អាចបង្ហាញសមិទ្ធផល ទាក់ទាញក្រុមអ្នកវិនិយោគ​តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

កិច្ចប្រជុំកំពូលអាស៊ាន នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងប្រធានាធិបតីមក​ពីប្រទេស​​មហាអំណាចផ្សេងៗ ព្រមទាំងថ្នាក់រដ្ឋមន្រ្តី ជាពិសេសគឺប្រធានសភាពាណិជ្ជកម្មតាមបណ្តា​ប្រទេស​ទាំងដប១០ មកចូលរួម និងដឹកនាំក្រុមធុរជនមកជាមួយប្រមាណពី ៦០០-៧០០នាក់។ នេះគឺជាការលើក​ឡើង​របស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា នេះគឺជាការបើកចំហរទីផ្សារ ក្រោយពីកម្ពុជា ចូលជា​សហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្ជាប់តំបន់សេដ្ឋកិច្ចអាស៊ានតែមួយ ដែលនេះជាចំណុចដ៏សំខាន់ ជាពិសេស​នៅក្រោយបរិបទនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុនធំៗនឹងធ្វើបទបង្ហាញអំពីសក្ដានុពល និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលធ្វើឱ្យតំបន់អាស៊ាន​កាន់តែរស់រវើក និងមានទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ជាពិសេសទៅលើការវិនិយោគគ្រប់វិស័យ។ នេះជាការបន្ថែមរបស់អនុប្រធានសភាពាណិជ្ជកម្ពុជា។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា តាមរយៈកិច្ចប្រជុំនេះដែរ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន​មានឱកាសច្រើន ក្នុងការបង្ហាញអំពីសមិទ្ធផលផ្សេងៗ ដែលកម្ពុជាសម្រេចបាន ដូចជា ការគ្រប់គ្រង​ការឆ្លង​រាលដាលជំងឺកូវីដ ការបើកប្រទេសឡើងវិញ ការបង្កើតឱ្យមានច្បាប់វិនិយោគថ្មី ការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាដើម។ បើតាមលោកឧកញ៉ា លឹម ហេង ចំណុចទាំងនេះហើយ ដែលត្រូវបង្ហាញទៅកាន់អ្នកចូលរួមទាំងក្នុងតំបន់ និងក្រៅតំបន់។ លើសពីនេះទៅទៀត កម្ពុជា មានឱកាស​បង្ហាញពីសក្ដានុពលលើវិស័យកសិកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគ ក្នុងការកែច្នៃនាំចេញ តាមរយៈកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីនានា។

ទន្ទឹមនឹងនេះ កម្ពុជា ក៏អាចបង្ហាញអំពីសមិទ្ធផលដែលសម្រេចបាន និងសមិទ្ធផលផ្សេងទៀត ដែលគ្រោង​សម្រេចឆាប់ៗ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ ហើយកម្ពុជា ក៏កំពុងចរចា​កិច្ចព្រមព្រៀងជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួមផងដែរ។ ជាងនេះទៀត កម្ពុជា ក៏មានកិច្ចព្រម​ព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយមានការចូលរួមប្រទេសចំនួន១៥ផងដែរ។ ក្នុងនោះប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥គឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
បើតាមលោកឧកញ៉ា លឹម ហេង សមិទ្ធផល​ទាំងនេះ នឹងកាន់តែធ្វើឱ្យប្រទេសនានា មានទំនុកចិត្តមកលើកម្ពុជា និងបង្កើនការវិនិយោគកាន់តែច្រើនថែមទៀត ជាមួយប្រទេសដៃគូក្នុងតំបន់ និងប្រទេសនានានៅលើពិភពលោក។

សូមបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

តើឃ្លា«​ Don’t Thai to Me » ដែល​កំពុងពេញនិយម មានន័យដូចម្ដេច​​?

កីឡា២ នាទីutes មុន

លោកតា​ អ៊ឹម​ ចាន់វុទ្ធី៖​ លោក​ ពេជ្រ​ សុផាន់​ អួត​មែន​តែ​គេ​អាច​ធ្វើ​បាន​…

ព័ត៌មានជាតិ៦ នាទីutes មុន

កុមារីអាយុជាង ៤ឆ្នាំ មានជំងឺអុតស្វាយក្លាយដំបៅធ្ងន់ធ្ងរ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះបានដោយជោគជ័យ

ចរាចរណ៍៨ នាទីutes មុន

នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើក​បរ​យានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម

ព័ត៌មានជាតិ៩ នាទីutes មុន

គម្រោងរេដបូកនាំយុវជន១៦នាក់ពីតំបន់ព្រៃភ្នំមកសិក្សានៅរាជធានី ក្រោយមកបានបម្រើការងារនៅស្ថានទូតអាមេរិក និងសាលារៀនអន្តរជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២​ ឈ្មោះ សេពផេត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

Sokha Hotels

ព័ត៌មានពេញនិយម