ព័ត៌មានជាតិ
កូវីដ-១៩ ប្រែក្លាយភោជនីយដ្ឋានមួយកន្លែងនៅច្បារអំពៅ ទៅជាយានដ្ឋានជួសជុលរថយន្ត
ចាប់តាំងពីជំងឺកូវិដ-១៩ ចាប់ផ្តើមកកើតឡើងទូទាំងពិភពលោករហូតមកដល់ប្រទេសកម្ពុជារួចមក បានធ្វើឱ្យបណ្តាស្ថាប័ន ក៏ដូចជាសហគ្រាសមួយចំនួន បានផ្អាកការងារជាបណ្តោះអាសន្ន ក្នុងនោះក៏មានភោជនីយដ្ឋានជាច្រើនផងដែរ។
ម្ចាស់ភោជនីយដ្ឋានមួយកន្លែងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បាននិយាយថា ពីមុនទីតាំងរបស់ខ្លួនមានភ្ញៀវចូលពិសារអាហារយ៉ាងច្រើន ហើយទទួលប្រាក់ចំណេញក៏ច្រើន ដែលបានចិញ្ចឹមបុគ្គលិកប្រមាណជាង៦០នាក់ ប៉ុន្តែចៃដន្យនៅក្នុងឆ្នាំ២០២០ ស្រាប់តែជំងឺកូវីដ-១៩ ផ្តើមវាយលុកមកធ្វើឲ្យបាត់បង់ភ្ញៀវរហូតរកលុយសម្រាប់បង់ថ្លៃទឹក ភ្លើងមិនបានផង។
ម្ចាស់ហាងដដែលបន្តថា បើសិនជាគាត់នៅបន្តទុកជាកន្លែងលក់ដូរម្ហូបអាហារតទៅទៀត នោះគាត់នឹងត្រូវធ្លាក់ខ្លួនក្រ ខណៈដែលគ្រួសាររបស់គាត់ឆ្លងផុតភាពក្រីក្រអស់រយះពេលជាង២០ឆ្នាំមកហើយ។
ដូច្នេះហើយ ទើបគ្រួសាររបស់គាត់តម្រូវឲ្យប្រែទីតាំងជាភោជនីយដ្ឋានទៅជាយានដ្ឋានជួសជុលរថយន្តវិញ ទើបអាចស្តាសេដ្ឋកិច្ចបាន។
គួរគត់សម្គាល់ថា ក្នុងកំឡុងជំងឺកូវីដ-១៩នេះ គេសង្គេតឃើញមានទីតាំងកម្សាន្តមួយចំនួនបានយកឱកាសនេះ ប្រែក្លាយសេវាកម្មរបស់ខ្លួន ដើម្បីបន្តទ្រទ្រង់សេដ្ឋកិច្ច ខណៈកន្លែងកម្សាន្តខ្លះ ក៏បានបិទទ្វារផងដែរ៕
អត្ថបទ ៖ នរា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»