ព័ត៌មានជាតិ
តើកម្ពុជា ត្រូវត្រៀមខ្លួនបែបណា ដើម្បីទប់វិបត្តិសេដ្ឋកិច្ចនៅពេលខាងមុខ?
វិបត្តិកូវីដ-១៩ កើតឡើងតាំងពីឆ្នាំ ២០២០ បន្ទាប់មកជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែង បានធ្វើឱ្យពិភពលោកជួបប្រទះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ទាំងតំបន់អាស៊ី និងអឺរ៉ុប។ វិបត្តិទំាងអស់នេះ ក៏បានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ បើទោះជារាជរដ្ឋាភិបាល ប្រឹងប្រែងជំរុញឱ្យមានកំណើនបែបណាក្តី ក៏នៅតែមានដំណើរស្ទុះឡើងយឺត។

តើកម្ពុជា ត្រូវធ្វើដូចម្តេច ដើម្បីទប់ទល់នឹងវិបត្តិផ្សេងៗបន្តទៀត នាថ្ងៃខាងមុខ?
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដើម្បីទប់ស្កាត់វិបត្តិនានា នៅពេលខាងមុខ គឺត្រូវបង្កើតប្រព្រឹត្តិកម្មទីផ្សារ។ លោកថា ចំណុចនេះ រាជរដ្ឋាភិបាល បានខិតខំធ្វើតាមរយៈកិច្ចព្រមព្រៀងកម្ពុជា កូរ៉េ, កម្ពុជា ចិន និងជាមួយបណ្តាប្រទេសផ្សេងៗទៀត។ លើសពីនេះទៀត កម្ពុជា បានចូលទៅក្នុងសហគមន៍អាសិប និងការនាំចេញនាំចូលរវាងកម្ពុជា ជាមួយអាស៊ានជាដើម។

ទាំងអស់នេះ គឺជាចក្ខុវិស័យមួយ ដែលរដ្ឋាភិបាលកំពុងធ្វើយ៉ាងត្រឹមត្រូវ ដើម្បីទប់វិបត្តិនាថ្ងៃអនាគត។ ជាមួយគ្នានេះ តម្រូវការកម្លាំងពលកម្ម របស់កម្ពុជា នៅមានកម្រិតនៅឡើយ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតែជាកត្តាសំខាន់សម្រាប់ជំរុញកំណើន ព្រោះកម្មករដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ នឹងអាចជំរុញកម្លាំងផលិតកម្មទៅលើវិស័យឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ឧស្សាហកម្មធន់មធ្យម ធន់ធ្ងន់បាន វានឹងអាចទាញឱ្យកម្ពុជា មានឱកាសទៅជាប្រទេសមានឧស្សាហកម្មលូតលាស់ និងផលិតសម្រាប់នាំចេញបានច្រើនផងដែរ។
លោកបណ្ឌិត បានបន្ថែមទៀតថា ការប្រតិបត្តិរបស់អ្នកនយោបាយនៅក្រៅស្រុក ដែលតែងនិយាយមិនល្អពីកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ នាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិតលើកឡើងដូច្នេះថា « យើងឈប់ពាក់វ៉ែនតាខ្មែរ ហើយបើកភ្នែកមើលមេឃឱ្យច្បាស់ នោះទើបយើងមានសេចក្តីសង្ឃឹមនៅក្នុងការរកចំណូល..មានតែពលរដ្ឋខ្លួនឯងទេ ដែលត្រូវខំប្រឹងប្រែងស្វែងរកប្រាក់ចំណូល ជំរុញកំណើនសេដ្ឋកិច្ច»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា នៅជុំវិញខ្លួនរបស់យើងសុទ្ធតែជាលុយ តើយើងចេះប្រមូលលុយឱ្យចូលក្នុងផ្ទះឬអត់? ការប្រមូលលុយឱ្យចូលក្នុងផ្ទះ ទាល់តែយើងខិតខំប្រឹងប្រែង បើសិនជាយើងនៅតែមុខផ្ទះ លុយមិនអាចចូលក្នុងផ្ទះបានទេ លុះត្រាតែយើងបើកទ្វារធ្វើសកម្មភាព ទើបលុយហូរចូលក្នុងផ្ទះ។ ការគេងយូរ ការកម្សាន្ត ការផឹកស៊ីសប្បាយនៅពេលរាត្រី ធ្វើឱ្យភ្លឺឡើងយើងមិនអាចមកធ្វើការកើត នោះហើយគឺជាកត្តាដែលធ្វើឱ្យប្រទេសយើងប្រទេសយើងនៅតែក្រ។ នេះជាការទាញហេតុផល ដើម្បីឆ្លើយតបនឹងសំណួរខាងលើរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។
លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា ដើម្បីទទួលបានផ្លែផ្កាជួយដល់ប្រទេសជាតិ គឺយុវជនត្រូវរៀនជានិច្ច រៀនពីការស្តាប់ រៀនពីសាលា រៀនគ្រប់បែបយ៉ាង និងគ្រប់ទីកន្លែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


