ព័ត៌មានជាតិ
Update៖ ពិន័យហាងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» ៣ លានរៀល ពីបទបើកគ្មានច្បាប់ទម្លាប់
សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានឲ្យដឹងថា ហាងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» ត្រូវបានសមត្ថកិច្ចជំនាញបិទបណ្តោះអាសន្នសិន និងផាកពិន័យចំនួន៣លានរៀល ករណីលួចបើកដោយគ្មានច្បាប់ទម្លាប់។
សូមរំលឹកថា ប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលគ្មានច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។

ក្នុងនោះដែរកម្លាំងចម្រុះរួមមានអាជ្ញាធរមូលដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះទៅផ្អាកទីតាំង «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សានិងលក់ផលិតផលសម្រស់ធម្មជាតិ។ ការចុះបង្ក្រាបនេះ សមត្ថកិច្ចរកឃើញមានភាពមិនប្រក្រតីចំនួន៤ចំណុច ទី១ បើកអាជីវកម្ម អត់ច្បាប់។ ទី២ អាហារ បំប៉ន អត់មានចុះប្រវេតរបស់ក្រសួងសុខាភិបាល.។ ទី៣ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពីឱសថ។ ទី៤ ផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំឲ្យគាត់សុំច្បាប់រួចរាល់ ទើបឲ្យបើកដំណើរការឡើងវិញ។

ពាក់ព័ន្ធករណីនេះដែរ លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះថា ករណីនោះខាងលោក បានធ្វើការងារជាមួយជំនាញសុខាភិបាលចប់អស់ហើយ។ លោកថា សមត្ថកិច្ចតម្រូវឲ្យម្ចាស់ហាងខាងលើរត់ច្បាប់ឲ្យបានរួចរាល់សិន ទើបឲ្យបើកឡើងវិញ។
ជុំវិញករណីនេះដែរ លោកស្រីវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្ម នៃមន្ទីរសុខាភិបាល ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ថា ករណីផលិតផលរបស់«ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សានិងលក់ផលិតផលសម្រស់ធម្មជាតិនេះ មាន៤ប្រភេទ ដែលមិនទាន់បានចុះប្រវេទ គឺវាខុសច្បាប់គ្រប់គ្រងឱសថ និង គ្រប់គ្រង គ្រឿងសំអាង ខណៈការផ្សព្វផ្សាយផលិតផលថា ព្យាបាលជា តាមពិតផលិតនោះ គឺមិនមែនព្យាបាលជំងឺទេ វាគ្រាន់តែជាអាហារបំប៉នសុខភាព បែរជាមានការផ្សព្វផ្សាយថា ព្យាបាល គីស ជានោះ គឺវាខុសច្បាប់ ទាំងស្រុង។

ប្រធានការិយាល័យនិយ័តកម្ម បន្តថា ទីតាំងនេះ គ្មានច្បាប់បើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និងផលិតផលភាគច្រើនចុះលេខបញ្ជការ មាន៤មុខ ដូចជា គ្រឿងសំអាងគាត់អត់លេខកាវេទ និង មួយទៀតផ្សព្វផ្សាយខុសការពិត ធ្វើឲ្យប្រជាជនមានការភាន់ច្រឡំថា ព្យាបាលជា ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ដែលខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រីបន្ថែមថា បើម្ចាស់ហាងនោះមានច្បាប់ ខាងជំនាញ នឹងអនុញ្ញាតិឲ្យបើកឡើងវិញ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចអះអាងថា នឹងបន្តនិតិវិធីបន្ថែមទៀត ប្រសិនបើនៅបន្តបើកដោយមិនមានច្បាប់អនុញ្ញាត៕
អត្ថបទ ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី