ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករតាមវិស័យនានា ៣ម៉ឺននាក់
នៅដើមឆ្នាំ ២០២៣នេះ ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករជាច្រើនពាន់នាក់ ទៅតាមវិស័យផ្សេងៗ ខណៈគម្រោងបង្កើតរោងចក្រសហគ្រាសក៏មានកំណើនច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាពថា នៅដើមឆ្នាំ ២០២៣នេះ មានរោងចក្រប្រមាណ ៧១ បានបិទទ្វារ មានកម្មករ-កម្មការិនីជាង ៣២០០០នាក់ ក្នុងនោះ ស្រ្តី ២៦០០០នាក់។ ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅខេត្តកំពង់ស្ពឺឯណោះ មានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់។

ទាក់ទិននឹងតម្រូវការកម្លាំងពលកម្មនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កកម្ពុជាថ្មីថា ជាការពិតណាស់ នៅតាមកសិដ្ឋាន រោងកច្រសហគ្រាស ក្រុមហ៊ុនសាងសង់នានា កំពុងមានតម្រូវការកម្មករ និងកម្លាំងពលកម្មជាច្រើននាក់។
លោកបន្តដូច្នេះថា« គេកំពុងអត់ការងារធ្វើ យើងត្រូវការកម្មករ…បងប្អូនអត់មានការងារធ្វើអាចមករកការងារនៅខេត្តកំពង់ស្ពឺសិនទៅ ព្រោះកំពុងត្រូវការកម្មករច្រើន»។

លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវតាមរយៈកម្ពុជាថ្មី ដើម្បីជាសារទៅដល់កម្មករ កម្មការិនី ដែលមិនទាន់មានការងារធ្វើ អាចទៅធ្វើការនៅខេត្តកំពង់ស្ពឺ ដែលមានចម្ងាយត្រឹមតែ ៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ។
ស្របពេលដែលខេត្តនេះ មានតម្រូវការកម្លាំងពលកម្មច្រើន ក៏មានវិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រផលិតកាបូ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ១២០០០នាក់បន្ថែមទៀត ដោយបានពិភាក្សាគ្នាជំហានដំបូងរួចហើយ កាលពីថ្ងៃទី ០៧ មីនា។ ពាក់ព័ន្ធនឹងគម្រោងនេះ លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិនិយោគទាំងអស់ ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ដែលមានបំណងបង្កើតរោងចក្រគ្រប់វិស័យ ដូចជា រោងចក្រកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ជាដើម។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមានសក្តានុពលផ្នែកឧស្សាហកម្ម ដែលទទួលបានគម្រោងបង្កើតរោចក្រច្រើនជាងគេ ពោលគឺជិត ១០រោងចក្រសហគ្រាស នៅដើមឆ្នាំ ២០២៣នេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


