ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ ការប្រើប្រាស់ប្រាក់រៀលជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិរឹងមាំ
ការប្រើប្រាស់រូបិយវត្ថុជាតិ នៅក្នុងសេដ្ឋកិច្ចពិតជាមានសារៈសំខាន់ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ ដើម្បីរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅ។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង នៃធនាគារជាតិកម្ពុជា។

ជាមួយគ្នានេះដែរ វាក៏នឹងចូលរួមចំណែកក្នុងការពង្រឹងអធិបតេយ្យភាព សេដ្ឋកិច្ចអត្តសញ្ញាជាតិសាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមផងដែរ។
ថ្លែងក្នុងឱកាសខួបលើកទី៤៣នៃការដាក់ឱ្យដំណើរការចាយប្រាក់រៀលឡើងវិញ កាលពីថ្ងៃ ចន្ទ ម្សិលមិញ លោកស្រី ជា សិរី បានលើកឡើងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងផ្ដល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយប័ណ្ណវត្ថុ និងអត្រាប្ដូរប្រាក់កាន់តែមានសុខភាពជាពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្ដល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារការវិនិយោគនិងផលិតកម្មនឹងឈានទៅជំរុញឲ្យមានការបង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកស្រី បានបន្តថា« ប្រាក់រៀលជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀល ពិតជាបានរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពាណិជ្ជកម្មពង្រឹងអធិបតេយ្យភាព សេដ្ឋកិច្ចអត្តសញ្ញាជាតិសាមគ្គីភាពនិងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម»។
ជាក់ស្តែងតាមបទពិសោធន៍វិបត្តិកូវីដ១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើន ដែលមានឯករាជ្យផ្នែករូបិយវត្ថុបានអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្មយ៉ាងសកម្មតាមរយៈការកាត់បន្ថយអត្រាការប្រាក់គោល និងកម្មវិធីចាក់បញ្ចូលសាច់ប្រាក់ក្នុងទីផ្សារដែលបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញបានឆាប់រហ័សនៅពេលសេដ្ឋកិច្ចប្រឈមនឹងការកើនឡើងខ្ពស់នៃអត្រាអតិផរណា ដែលជាចម្បងបណ្ដាលមកពីការកើនឡើងថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារសកលដោយសារឥទ្ធិពលនៃសង្គ្រាមរុស្សីអ៊ុយក្រែន។
ធនាគារកណ្ដាលនៃបណ្ដាប្រទេសធំៗក៏បានរឹតត្បិតនយោបាយរូបិយវត្ថុដោយបានដំឡើងអត្រាការប្រាក់គោល និងកាត់បន្ថយទំហំតារាងតុល្យការ។ ដោយឡែកកម្រិតដុល្លាររូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិតដល់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុដោយសារធនាគារជាតិនៃកម្ពុជាអាចមានឥទ្ធិពលតែទៅលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ ខណៈប្រាក់ដុល្លារស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារកណ្ដាលអាមេរិក។
មន្រ្តីជាន់ខ្ពស់ ធនាគារជាតិ បានបន្ថែមថា ការប្រើប្រាស់រូបិយវត្ថុជាតិ មានភាពប្រសើរ និងធន់ទៅនឹងការប៉ះទង្គិចនានាតាមរយៈការគ្រប់គ្រងអត្រាប្ដូរប្រាក់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ ឬកាត់បន្ថយការនាំចូល ដែលអាចជួយឲ្យគណនីចរន្តនិងជញ្ជីញពាណិជ្ជកម្ម មានអតិរេក និងគាំទ្រដល់ការពូនគរទុនបម្រុងអន្តរជាតិឱ្យបានរឹងមាំ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលអាចកាត់បន្ថយការពឹងផ្អែកលើបំណុលពីបរទេសតាមរយៈការកៀរគរមូលនិធិជារូបិយវត្ថុក្នុងស្រុកដើម្បីគាំទ្រដល់ការផ្ដល់ហិរញ្ញវត្ថុទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។
បើតាមលោកស្រី ជា សិរី ក្នុងបរិការណ៍ដែលដុល្លាររូបនីយកម្មបានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងផ្នត់គំនិតរបស់ប្រជាជនការជំរុញការប្រើប្រាស់ប្រាក់រៀលបានកាន់តែទូលំទូលាយ ទាមទារឱ្យមានការចូលរួមបន្ថែមពីគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយផ្អែកលើយន្តការទីផ្សារព្រមទាំងពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព។
ធនាគារជាតិ បានជំរុញដល់ក្រសួងស្ថាប័នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រក្រុមហ៊ុនសហគ្រាសម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន តាមរយៈការទូទាត់ការបិទស្លាកតម្លៃទំនិញ និងសេវាធានាការផ្ដល់តម្លៃឥណទាន និងការសន្សំជាប្រាក់រៀលព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិរបស់យើងទាំងអស់គ្នា៕
អត្ថបទ៖ សំអឿន


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


