សេដ្ឋកិច្ច
ជប៉ុន ក្បត់សន្យា G7 ទិញប្រេងពី រុស្ស៊ី ក្នុងតម្លៃលើស ៦០ ដុល្លារក្នុងមួយបារ៉ែល
បើយោងតាមកាសែត Wall Street Journal បានឲ្យដឹងថា ប្រទេសជប៉ុនក្បត់សន្យារបស់ខ្លួនជាមួយក្រុមប្រទេស G7 និងសម្ព័ន្ធមិត្ត ដោយបានទិញប្រេងពីរុស្ស៊ីក្នុងតម្លៃលើស ៦០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិកបានអនុញ្ញាត ។

ជប៉ុន ជាប្រទេសដីកោះដែលត្រូវការថាមពលជាចាំបាច់ ដោយឧស្ម័នធម្មជាតិប្រហែល ១០ ភាគរយ ត្រូវបាននាំចូលមកពីរុស្ស៊ី ។ ចំពោះក្នុងខែមករា និងកុម្ភៈ ជប៉ុន បាននាំចូលប្រេងពីរុស្ស៊ីជាង ៧៤៨,០០០ បារ៉ែល ដោយក្នុងមួយបារ៉ែលតម្លៃ ៧០ ដុល្លារ ។
ជប៉ុនជាប្រទេស G7 តែមួយគត់ដែលមិនទាន់ផ្តល់អាវុធដ៍សាហាវដល់អ៊ុយក្រែន ហើយលោកនាយករដ្ឋមន្ត្រី Fumio Kishida គឺជាមេដឹកនាំចុងក្រោយនៃក្រុមប្រទេស G7 ដែលបានទៅទស្សនកិច្ចនៅទីក្រុងកៀវដោយផ្ទាល់ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសបានចាប់ផ្តើម ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមប្រទេស G7 សហភាពុអឺរ៉ុប និងអូស្ត្តា្រលី ព្រមព្រៀងគ្នាកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលលើប្រេងឆៅរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្មលើរុស្ស៊ីពាក់ព័ន្ធសង្គ្រាមលុកលុយលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ ប្រេងពិភពលោកឡើងថ្លៃជាង ៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី OPEC+ កាត់បន្ថយការផលិត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


