ព័ត៌មានជាតិ
នៅឆ្នាំ២០២០ អង្គភាពច្រកចេញចូលសាលាខេត្តតាកែវ ប្រមូលប្រាក់បានជិត១លានដុល្លារ
អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកបានចំណូលជិត១លានដុល្លារ ក្នុងឆ្នាំ២០២០ ដែលកើនឡើងជាង៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩កន្លងទៅ។
លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា ពេញមួយឆ្នាំ២០២០នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ដែលមានមានវិស័យចំនួន១៤ បានធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋ បានចំនួន ៣២២៦២ សេវា និងទទួលបានចំណូលចំនួនជាង៣ពាន់៦រយលានរៀល ឬជិត ១លានដុល្លារ ពោលកើនឡើងប្រមាណ៤៦ភាគរយ។

លោកបញ្ជាក់ថា ចំណូលដែលទទួលបានច្រើនជាងគេ គឺពីវិស័យសូរិយោដី វិស័យកសិកម្ម និងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានសង្កត់ធ្ងន់ថា «ពាក់ព័ន្ធនិងកំណើនសេវាមានការកើនឡើង ជាពិសេសប្រាក់ចំណូលក៏កើនឡើងខ្ពស់ ដែលនេះ គឺបណ្ដាលមកពីកិច្ចប្រឹងប្រែងសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងពីមន្ទីរជំនាញស្ថាប័នដែលបានផ្ទេសេវាមកកាន់អង្គភាព ច្រកចេញចូលតែមួយដែលនាំឲ្យការបម្រើសេវាបានរហ័ស ជាពិសេសវាបានផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលមករកសេវា»។
ជាមួយគ្នានេះដែរ លោកប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ ត្រូវមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឬនៅតាមអង្គភាពច្រកចេញចូលតែមួយ និងនៅតាមបណ្ដាលស្រុកមួយចំនួន ដោយជៀសវាងពឹងអ្នករត់ការជំនួសដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតម្លៃរដ្ឋ ដែលបានកំណត់និងមានការយឺតយ៉ាវថែមទៀតផង៕
អត្ថបទ ៖ វីរៈ

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


