Connect with us

សេដ្ឋកិច្ច

ឆ្នាំមុន ចិន នាំចូលផ្លែឈើ ៥ មុខពី ថៃ ក្នុងតម្លៃ ៤.៩ ពាន់លានដុល្លារ

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃសៅរ៍ថា ថៃ គឺជាប្រទេសផ្គត់ផ្គង់ផ្លែឈើកំពូលទៅកាន់ប្រទេសចិន ដោយបាននាំចេញសរុបចំនួន ២.១៧ លានតោន និងមានតម្លៃ ៤.៩ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ហើយការនាំចេញនេះ គឺកើនឡើង ៣.៧២ ភាគរយធៀបនឹងឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ លោក Anucha បានឲ្យដឹងថា ផ្លែឈើថៃចំនួន ៥ មុខដែលចិននាំចូលរួមមាន ចេក ដូងខ្ចី ទុរេន ស្រកានាគ និងផ្លែមៀន ខណៈនៅក្នុងនោះ ទុរេនប្រហែល ៩៥ ភាគរយ ចិននាំចូលពីថៃ ។តាមទិន្នន័យនេះ ថៃរួមចំណែក ១ ភាគ ៣​ នៃការនាំចូលផ្លែឈើសរុបរបស់ចិន ។

ទន្ទឹមនឹងនេះ ចិនបាននាំចូលដូងខ្ចីចំនួន ៥២៣ ពាន់តោនពីប្រទេសថៃ ដែលជាចំនួនដ៏ធំបំផុតនៃការនាំចូលរបស់ខ្លួនកាលពីឆ្នាំមុន ។

ថៃ បាននាំចេញផ្លែឈើទៅកាន់ប្រទេសចិនក្នុងទម្រង់ផ្សេងៗគ្នាដូចជា ស្រស់ កក ស្ងួត និងកែច្នៃ ហើយក្នុងនោះមធ្យោបាយដឹកជញ្ជូនតាមកប៉ាល់មាន ៥១ ភាគរយ តាមផ្លូវគោក​ ៤៨ ភាគរយ និងតិចជាង ១ ភាគរយ តាមផ្លូវអាកាស ។

តាមរយៈស្ថិតិនេះ លោក Anucha ថា ចិននៅតែមានតម្រូវការខ្ពស់សម្រាប់ផ្លែឈើពីជុំវិញពិភពលោក ដោយសារចិនជាទីផ្សារដ៏ធំមួយ ហើយវាគឺជាឱកាសដ៏ល្អសម្រាប់កសិករថៃ និងប្រតិបត្តិករអាជីវកម្មក្នុងការលើកកម្ពស់គុណភាពផ្លែឈើថៃសម្រាប់ការនាំចេញ ៕

ប្រែសម្រួល ៖ នាង​ រតនៈ

ប្រភព ៖​ The Nation Thailand

ចុចអាន ៖ លោក ប្រាយុទ្ធ បញ្ជាឲ្យក្រសួងថាមពល ថៃ ពិនិត្យមើលការឡើងថ្លៃអគ្គិសនី​ខ្ពស់ខុសធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម