ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ បញ្ជាឲ្យក្រសួងថាមពល ថៃ ពិនិត្យមើលការឡើងថ្លៃអគ្គិសនីខ្ពស់ខុសធម្មតា
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យក្រសួងថាមពល ធ្វើការឆ្លើយតបជាបន្ទាន់ចំពោះការត្អូញត្អែររបស់សាធារណជន អំពីការឡើងថ្លៃអគ្គិសនីខ្ពស់ខុសពីធម្មតា ។

ក្រសួងថាមពលត្រូវបានលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ណែនាំឲ្យឆ្លើយតបជាបន្ទាន់ចំពោះការផ្ទុះកំហឹងរបស់សាធារណជនជុំវិញការឡើងថ្លៃអគ្គិសនីខ្ពស់ខុសប្រក្រតីបែបនេះ ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បាននិយាយផងដែរថា នឹងរង់ចាំកិច្ចប្រជុំពិសេសមួយជាមួយគណៈកម្មការគ្រប់គ្រងថាមពល មុននឹងអនុម័តការកាត់បន្ថយតម្លៃអគ្គិសនីពីខែឧសភាដល់ខែសីហា ។

យោងតាមគណៈកម្មការគ្រប់គ្រងអគ្គិសនីថៃ (ERC) បានឲ្យដឹងថា គិតចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៣ នេះ អគ្គិសនីថៃគឺមានតម្លៃ ០.១៥ ដុល្លារ (៦០០ រៀល) ក្នុងមួយគីឡូវ៉ាត់ ដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តំបន់ អាស៊ី អាចបន្តមើលឃើញ “សូរ្យគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


