Connect with us

សេដ្ឋកិច្ច

បណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជា ប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យឌីជីថល

បានផុស

នៅ

ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ ក្រុមហ៊ុន BYTE DC Solutions នៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងដំណើរការនៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរអំពីតួនាទីយ៉ាងសំខាន់របស់វិស័យឯកជន។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពី វិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាពដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រតិបត្តិការអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍវិស័យឌីជីថល និងការលើកទឹកចិត្តឱ្យរាល់សកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តិកម្មឌីជីថល និងចាប់យកបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារសម្រាប់ជាប្រយោជន៍របស់អង្គភាពផ្ទាល់ផង និងសង្គមជាតិផង ដោយរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកសាងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលសម្រាប់វិស័យឌីជីថលទាំងមូល និងវិស័យផ្សេងទៀតក្នុងការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល។

បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បច្ចេកវិទ្យា​ឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ចំណែកឯក្រសួង-ស្ថាប័នសាធារណៈវិញ ក៏អាចបន្តកិច្ចការងាររបស់ខ្លួនបានផងដែរ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវផលប៉ះពាល់បង្កឡើងដោយបញ្ហាជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ ក្រុមហ៊ុន BYTE DC Solutions ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ដែលជាការបើកដំណើរការនៃការផ្តល់សេវាកម្មឌីជីថល និងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវិញ្ញាបនបត្រ Uptime Design Tier III។ សមិទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជាអំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តិកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន BYTE DC Solutions ដែលមានទំនុកចិត្តលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលក្នុងរបត់នៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅក្នុងយុគសម័យឌីជីថល។ ពិតណាស់ ទន្ទឹមនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើពិពិធកម្មទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ក៏បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀត ក៏ដូចជាដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើប, ប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ ប្រាកដណាស់ ជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី៤, វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម