សេដ្ឋកិច្ច
៥ ខែ ឆ្នាំ ២០២៣ ទុនវិនិយោគបរទេសលើវិស័យសំណង់នៅកម្ពុជាមានជាង ៦០០ លានដុល្លារ
នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិតសភា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម បានមានប្រសាសន៍ថា គិតត្រឹមរយៈពេល ៥ ខែឆ្នាំ២០២៣ កម្ពុជាមានអ្នកវិនិយោគគិនបរទេសបោះទុនចូលវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ដល់ទៅជិត ៦00 លានដុល្លារអាមេរិក។

លោក ឡៅ ទិព្វសីហា លើកឡើងថា ពាក់ព័ន្ធនឹងវិស័យទីផ្សារអចលនទ្រព្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ គឺប្រទេសកម្ពុជា ទទួលបានការចូលមកវិនិយោគដោយវិនិយោគគិនបរទេសប្រមាណ ៤១ គម្រោង បើគិតជាសាច់ប្រាក់ មានជិត ៦០០ លានដុល្លារអាមេរិក។

ប្រទេសដែលបានចូលខ្លួនមកបោះទុកវិនិយោគនៅកម្ពុជាផ្នែកវិស័យសំណង់ មានដូចជា ប្រទេសចិន, ជប៉ុន, កូរ៉េ, ថៃ, សិង្ហបុរី, ចក្រភពអង់គ្លេស, ម៉ាឡេស៊ី, កាណាដា, វៀតណាម និងសហរដ្ឋអាមេរិកជាដើម។

រយៈពេល ៥ ខែឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម បានផ្ដល់លិខិតអនុញ្ញាត និងក្របខ័ណ្ឌនៃការសាងសងទូទាំងប្រទេស លើការអនុវត្តន៍គម្រោងរហូត ១៤៦៣ គម្រោង ដែលមានផ្ទៃដីសរុបជាង ៥ លានម៉ែត្រការ៉េ។ ក្នុងនោះទុននៃការវិនិយោគ បើនិយាយជាលេខមូលមានរហូតដល់ ២២៧០ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរយៈពេល ៥ខែដូចគ្នា ទុកនៃការវិនិយោគនេះមានការកើនឡើងក្នុងរង្វង់ ១៣៨%៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


