សេដ្ឋកិច្ច
លោកស្រី ជា សិរី ៖ កម្ពុជា មិនទាន់អាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន បាននៅឡើយទេ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅមិនទាន់អាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន(CIPS) បាននៅឡើយទេ ដោយសារមានលក្ខខណ្ឌច្រើន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងធនាគារជាតិ នៃកម្ពុជា មួយក្រុមហ៊ុន យូញៀនផេ អន្តរជាតិ កាលពីរសៀលថ្ងៃទី ១០ កក្កដា លោកស្រី បានបន្តថា «ពាក់ព័ន្ធការចូលសមាជិក ប្រព័ន្ធទូទាត់អន្តរធនាគារចិន យើងបានជួបពិភាក្សាជាមួយភាគីចិនរួចហើយ នៅមិនទាន់អាចចូលជាសមាជិកបាននៅឡើយទេ ដោយសារគេទាមទារមានលក្ខខណ្ឌច្រើនជាងអ្វីដែលយើងបានរំពឹងទុក។ អីចឹងយើងត្រូវធ្វើការជាមួយធនាគារកណ្ដាលចិនជាបន្តទៀត ដើម្បីធ្វើម៉េចយើងអាចបំពេញតាមលក្ខខណ្ឌមុននឹងក្លាយជាសមាជិក»។
លោកស្រីបានបន្តទៀតថា យើងនឹងរកវិធីដើម្បីធ្វើយ៉ាងម៉េចអាចចូលជាសមាជិក CIPS បាន ដោយយើងនឹងចូលរួមជាអន្តរកាលភ្ជាប់ជាមួយធនាគារចិនធំណាមួយនៅប្រទេសចិនទម្រាំអាចចូលផ្ទាល់ជាមួយធនាគារកណ្ដាលរបស់ចិន។
លោកស្រីបានបន្ថែមថា ការដែលធនាគារកណ្ដាលចិនមានលក្ខខណ្ឌច្រើនបែបនេះ ដោយសារតែប្រព័ន្ធនេះជាប្រព័ន្ធថ្មីបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៥ ហើយការទូទាត់តែទៅលើប្រាក់យ័នប៉ុណ្ណោះ ខុសពីប្រព័ន្ធ SWIFT ដែលអាចទូទាត់រូបិយប័ណ្ណច្រើនប្រភេទ។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ការចូលជាសមាជិក CIPS នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា ផ្ដល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់។ សម្រួល និងជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ័ន និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិរបស់កម្ពុជាជាប្រាក់យ័ន។
គួរបញ្ជាក់ថា CIPS ជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិដូចទៅនឹងប្រព័ន្ធ SWIFT ដែរ ដែលផ្ដល់នូវសេវាផាត់ទាត់ និងទូទាត់ សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងដែនជាប្រាក់យ័នចិន ដែលបច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ចំនួន ៧៦ និងសមាជិកប្រយោលចំនួន ១២៦៥ គ្រឹះស្ថាន ក្នុងនោះមកពីតំបន់អាស៊ីចំនួន ៩៦៥ ទ្វីបអឺរ៉ុបចំនួន ១៨៥ ទ្វីបអាហ្វ្រិក ៤៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរិកខាងត្បូង ១៧ មកពី ១០៦ ប្រទេស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


